
Cambo-China
· 2024-11-19
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សង្ឃឹមថាកម្ពុជា និងចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2499
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធិ បានរំពឹងថាកម្ពុជា និងចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត ដើម្បីធ្វើឲ្យប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម កើត រិទ្ធ លើកឡើងដូចនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នតែមួយគត់ ហើយនាពេលខាងមុខ ឯកឧត្តម សង្ឃឹមថាកម្ពុជា និងចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត ដូចជា សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យច្បាប់ និងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត ជាដើម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ឯកឧត្តម កើត រិទ្ធិ ក៏បានលើកឡើងទៀតថា ទន្ទឹមនឹងទំនាក់ទំនងដ៏ជិតស្និតក្នុងវិស័យសង្គម-សេដ្ឋកិច្ច និងវប្បធម៌ ការជួបពិភាក្សាក្នុងវិស័យច្បាប់ក៏ជាកិច្ចការសំខាន់មួយផងដែរសម្រាប់ស្វែងយល់ពីប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗឲ្យកាន់តែច្បាស់ សំដៅពង្រឹងទំនាក់ទំនង និងជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ជាពិសេស សម្រាប់អ្នកវិនិយោគ និងធុរជន។
ក្នុងឱកាសនោះ ឯកឧត្តម Wang Zhenjiang បានលើកឡើងថា ទំនាក់ទំនងល្អ និងរឹងមាំរវាងកម្ពុជា-ចិន ធ្វើឲ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដែលតម្រូវឲ្យកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ និងសិក្សាយល់ដឹងពីគ្នាឲ្យបានច្រើន ព្រមទាំងបានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ចិន បង្កើតយន្តការសម្រាប់ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសនៅតំបន់មេគង្គ-ឡានឆាង។
ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
៥ វិធី ដើម្បីដើរចេញពីទំនាក់ទំនងដែលមិនច្បាស់លាស់ បញ្ឈប់ការប្រឹងប្រែងរក្សាទំនាក់ទំនងតែម្នាក់ឯង
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
សញ្ញាទាំង ៣ បង្ហាញថា អ្នកប្រែក្លាយជាមនុស្សរឹងមាំពិតប្រាកដ និងមានសុភមង្គលបំផុត
យោបល់ទាំងអស់ (0)