
Cambo-China
· 2024-11-22
ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជំនួយជាសម្ភារៈនគរបាល ជូនក្រសួងមហាផ្ទៃកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3255
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថិភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈនគរបាល ដែលជាជំនួយដ៏ថ្លៃថ្លារបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងមហាផ្ទៃកម្ពុជា។
ពិធីប្រគល់-ទទួលសម្ភារៈនគរបាល ដែលជាជំនួយដ៏ថ្លៃថ្លានេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅបន្ទប់ខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ។
សម្ភារៈដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន៖ រថយន្តដឹកកងកម្លាំង ចំនួន ៦គ្រឿង, ដំបងរលាស់ ចំនួន ៥០០ដើម, ខែល ចំនួន ៥០០សម្រាប់, ដំបងឆក់ ចំនួន ៥០០ដើម, ឯកសណ្ឋានប្រឆាំងបាតុកម្ម ចំនួន ៥០០កំប្លេ, វ៉ាលីសុវត្ថិភាពការពារថ្នាក់ដឹកនាំ ចំនួន ២០វ៉ាលី និងវ៉ាលីពិនិត្យកន្លែងកើតហេតុ ចំនួន ៣០០វ៉ាលី សរុបជាទឹកប្រាក់ ស្មើនឹង ៥លានយ៉ន់៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
យោបល់ទាំងអស់ (0)