TNAOT News
· 11-28
តើមានសេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លងអ្វីខ្លះ ដែលផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត?
#សេវានីត្យានុកូលកម្ម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អង្គភាពច្រកចេញចូលតែមួយ#
3702
អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវានៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។ នេះបើយោងតាម អនុក្រឹត្យស្ដីពី «ការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ កន្លងទៅ មានប្រជាពលរដ្ឋខ្លះ បានខកខាតពេលវេលា ដោយសារតែចំណាយពេលទៅសុំសេវាមួយចំនួននៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ទាំងដែលធាតុពិតសេវាទាំងនោះ មាននៅថ្នាក់រាជធានី ខេត្តសោះ។
យោងតាម តារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យខាងលើ សេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ដែលផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត មានដូចជា ១.សេចក្តីអនុញ្ញាតឲ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណ សណ្ឋាគារ វិនិយោគទុនបរទេស ២.លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម កិច្ចសន្យា ៣.ប្លង់សាងសង់ ៤.វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ ៥.សញ្ញាបត្រក្រោយឧត្តមសិក្សា( ក្នុងប្រទេស) ៦.សញ្ញាបត្រពុទ្ធិកសិក្សា ៧.លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍ និង៨.លិខិតឬឯកសារផ្សេងៗទៀត(ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ)។គួរឲ្យដឹងដែរថា ក្រៅពីសេវាសេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង អង្គភាពអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក៏ផ្ដល់សេវា១៣ផ្សេងទៀតដែរ រួមមាន ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការនិងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)