TNAOT News

· 11-29

ផ្លូវជាតិលេខ៣១ ប្រវែងជាង៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០%ហើយ

#បច្ចេកទេស# #ផ្លូវជាតិលេខ៣១# #NEW NEWS# #សង្គម# #ក្រសួងសាធារណការ# #ព័ត៌មានសង្គម# #ការដ្ឋានសាងសង់ផ្លូវ#

2418

ផ្លូវជាតិលេខ៣១(បែកគូស ខេត្តតាកែវ-កំពង់ត្រាច ខេត្តកំពត) ប្រវែងជាង៥៣គីឡូម៉ែត្រ បានសម្រេចការសាងសង់១០០%ហើយ។ នេះបើតាមការឲ្យដឹងរបស់ អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន។

ក្រុមការងារបានចុះពិនិត្យបច្ចេកទេសលម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល ១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។ ការចុះពិនិត្យសម្អិតនេះ ក្នុងគោលបំណងធានាការអនុវត្តគម្រោងទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

​គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៣១ បានបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងបញ្ចប់នៅឆ្នាំ២០២៤នេះ។ គម្រោងនេះ សម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស