TNAOT News
· 11-29
ក្រសួងបរិស្ថានចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត
#NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #សម្អាតផ្លូវជាតិ# #ព័ត៌មានសង្គម#
2253
មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សា សិស្ស សរុប ១២ ០៥៥ នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឲ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាននិងកំពុងអនុវត្តសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិជាបណ្តើរៗ។
គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំ-សង្កាត់៨១ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%) បានចូលរួមអនុវត្តសកម្មភាពសម្អាតតាមដងផ្លូវជាតិ ដោយគិតជាប្រវែងផ្លូវជាតិបានសម្អាត ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦គ.ម. (៣៩,៨%) និងប្រមូលសំរាមសំណល់ប្លាស្ទិកបាសរុប ២៨ ៧៣២ គ.ក្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ឆ្លើយតបទៅនឹង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សកម្មភាពសំអាតអនាម័យបរិស្ថាន បានលុបបំបាត់គំនរសំរាមអនាធិបតេយ្យចំនួន ២១៦ ទីតាំង ត្រូវបានសម្អាត។
គួរឲ្យដឹងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញផែនការ សកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ កាលពីខែតុលា ២០២៤ កន្លងទៅ ក្នុងគោលបំណង ដើម្បីឲ្យបណ្តាក្រុង ស្រុក នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយ អនាធិបតេយ្យ តាមរយៈការសម្រេចឱ្យបាននូវ គោលដៅក្នុងការប្រែក្លាយសកម្ម ភាព ឬយុទ្ធនាការនេះ ទៅជាចលនាស្វ័យអនុវត្ត និងបន្តរទៅជាវប្បធម៌និង ទម្លាប់ល្អរបស់ប្រជាពលរដ្ឋនៅក្នុងរក្សាភាពស្អាត៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
របស់ ៨ យ៉ាង អ្នកមិនគួរឱ្យអ្នកណាខ្ចីឡើយ សូម្បីតែមិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់ក៏ដោយ
យោបល់ទាំងអស់ (0)