
TNAOT News
· 2024-11-29
ក្រមាខ្មែរ នឹងត្រូវពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ
#NEW NEWS# #ក្រមាខ្មែរ# #សង្គម# #សម្បត្តិបេតិកភណ្ឌ# #ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ# #ព័ត៌មានសង្គម# #អង្គការយូណេស្កូ#
3991
កម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនីតិវិធី និងឯកសារពាក់ព័ន្ធ ដើម្បីស្នើដាក់បញ្ជូលក្រមាខ្មែរ និងសារមន្ទីរទួលស្លែង ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បន្ទាប់ពីស្នើបញ្ជូលប្រាសាទកោះកេរ ទទួលជោគជ័យជាផ្លូវការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ដែលកាលនោះក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីឆ្នាំ២០២៣ លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បាននិយាយថា «ក្រសួង បានកំពុងរៀបចំឯកសារ ដើម្បីស្នើដាក់បញ្ចូលក្រមា ជាបេតិកភណ្ឌពិភពលោកអរូបីរបស់អង្គការយូណេស្កូ»។
គួរបញ្ជាក់ផងដែរថា ក្រមា គឺជារបស់មួយដ៏សាមញ្ញតែវាបានបង្កប់នូវអត្ថន័យធំធេងសម្រាប់ប្រជាជនខ្មែរទាំងមូល។ តើអ្នកដឹងទេថាអ្វីជាអត្ថន័យរបស់ក្រមាចំពោះប្រជាជនខ្មែរ? ក្រមាគឺជាការរួមបញ្ជូលគ្នានៃអំបោះមួយសសៃរៗតូចៗ បញ្ជាក់ឱ្យឃើញពីការសាមគ្គីភាព ការរួបរួមគ្នានិងភាពស្វាហាប់ របស់ប្រជាជនខ្មែរ។
អំបោះមួយសរសៃៗមានពណ៍ផ្សេងៗគ្នា បង្ហាញអោយឃើញពីការរស់នៅរបស់ប្រជាជនខ្មែរក្នុងចំរុះជាតិសាសន៍ និងចំរុះសាសនាប្រកបដោយសន្តិភាពពោពេញដោយសេចក្ដីសុខ គ្មានការរើសអើង។ ហើយក្រឡាចត្រង្គរបស់ក្រមា សំដៅលើភាពម៉ត់ចត់ម៉ឺងមាត់ របស់អ្នកត្បាញដែលខិតខំយកចិត្តទុកដាក់ ធ្វើអោយមានក្រឡាចត្រង្គនិង បង្កើតអោយមានភាពស្រស់ស្អាតនៃក្រមា។ បន្ថែមពីនេះ ក្រមាក៏បង្ហាញពីអត្តសញ្ញាណខ្មែរ និងភាពអំណត់តស៊ូ របស់អ្នកត្បាញក៏ដូចជាប្រជាជនខ្មែរទាំងមូលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤
តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenan
យោបល់ទាំងអស់ (0)