TNAOT News
· 11-29
ម្ចាស់ហាងទំនិញរំពឹងបំបែកកំណត់ត្រាលក់ក្នុងថ្ងៃ Black Friday
#Black Friday# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
2243
បន្ទាប់ពីបានលក់បញ្ចុះតម្លៃទៅលើមុខទំនិញជាច្រើនប្រភេទក្នុងឱកាសពិធីបុណ្យជាតិជាច្រើនសប្តាហ៍រួចមក ឥលូវនេះម្ចាស់ហាងទំនិញធំៗ និងតូចតាចនៅនៅរដ្ឋតិចសាស់ក៏បានបញ្ចុះតម្លៃលើមុខទំនិញរបស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងថ្ងៃ Black Friday ដែលម្ចាស់ហាងលក់ទំនិញភាគច្រើនរំពឹងបំបែកកំណត់ត្រាលក់បានច្រើនជាងឆ្នាំមុនៗពីអតិថិជន ។
បើតាមការឲ្យដឹងពីអ្នកវិភាគបានទស្សន៍ទាយថា រដូវកាលលក់បញ្ចុះតម្លៃ Black Friday ក្នុងឆ្នាំនេះ ហាក់មិនសូវមានអតិថិជនច្រើនដូចឆ្នាំមុននោះទេ ដោយអតិថិជនភាគច្រើនស្ថិតនៅក្រោមការគិតគូរពិចារណា និងពិបាកសម្រេចចិត្តជុំវិញឥវ៉ាន់មួយចំនួនមានតម្លៃខ្ពស់បើទោះបីជាបានបញ្ចុះតម្លៃរួចរាល់ក៏ដោយ។ ទោះបីជាយ៉ាងនេះក្តី ក៏មានអតិថិជនមួយចំនួនទៀតកំពុងផ្តោតលើការបញ្ចុះតម្លៃ និងការយល់ដឹង ជាមួយការទិញនូវរបស់របរដែលគេចង់បាន ឬមានតម្រូវការចាំបាច់ដូចជាសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាដើម។
គួរឲ្យដឹងផងដែរថា Black Friday គឺជាពេលវេលាដ៏ល្អក្នុងការដើរទិញទំនិញបញ្ចុះតម្លៃនៅតាមហាងទំនិញនានា និងបានក្លាយជាពិធីជួបជុំសម្រាកលម្អែសប្បាយរីករាយនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រជាជនប៉ាគីស្ថាន ខកចិត្តដោយសារតម្លៃទំនិញតាមទីផ្សារឡើងថ្លៃខ្ពស់ មុនពិធីបុណ្យ Eid al Fitr
បុរសម្នាក់ ចូលប្លន់ហាងទូរស័ព្ទ ដោយកាំភ្លើង និងកាំបិតទំាងថ្ងៃត្រង់ នៅវៀតណាម
ជនអន្តោប្រវេសន៍ ប្រារព្ធពិធី Good Friday នៅព្រំដែនរបងបន្លាលួសរបស់រដ្ឋតិចសាស់
ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៥ នឹងប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា
យោបល់ទាំងអស់ (0)