Cambo-China
· 2024-11-29
នាយកវិទ្យាស្ថានពាណិជ្ជកម្មមួយក្នុងប្រទេសចិន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2431
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានពាណិជ្ជកម្ម ជឹង គង់ (Cheung Kong Graduate School of Business_CKGSB) ដឹកនាំដោយលោក Jiang YiFei នាយកគ្រប់គ្រងវិទ្យាស្ថាន ក្រោមការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សានាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីសុខសន្តិភាព, ស្ថិរភាព, កាលានុវត្តភាពវិនិយោគរបស់កម្ពុជា, វិស័យជាអាទិភាព, ផែនការមេ, កិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច និងធានាប្រក្រតីភាពនៃកិច្ចវិនិយោគរបស់វិនិយោគិន។
លោកនាយកគ្រប់គ្រងវិទ្យាស្ថាន លោក Jiang YiFei បានថ្លែងការកោតសរសើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនគណៈប្រតិភូយ៉ាងក្បោះក្បាយ និងប្រកបដោយថាមពលអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ក្នុងនោះ លោកបានមើលឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដែលនឹងអាចឈានទៅមានសមត្ថភាពពេញលេញនាពេលឆាប់ៗខាងមុខនេះ។
បន្ថែមពីនេះដែរ លោកនាយក ក៏បានស្នើសុំការណែនាំបន្ថែមទៀតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារកម្មសិទ្ធបញ្ញា, ស្ថានភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce), និងកិច្ចវិនិយោគលើវិស័យថាមពលជាដើម៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
ជនគំរាមកំហែងកីឡាករបាល់ទាត់ Son Heung-min ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល០៤ ឆ្នាំ
នេះហើយផលពិបាកនៃសង្រ្គាម? អ្នកភូមិភៀសសឹកថៃជួបគ្រោះថ្នាក់ចរាចរណ៍ដោយយានយន្ត ១០គ្រឿង បុកបន្តកន្ទុយគ្នា
យោបល់ទាំងអស់ (0)