TNAOT News

· 11-29

តើយើងគួរញ៉ាំផ្លែក្រូចថ្លុង បន្ទាប់ពីផឹកស្រាឬទេ?

#ផ្លែក្រូចថ្លុង# #សុខភាព# #របបអាហារ# #TNAOT HEALTH#

2577

ជារឿយៗមនុស្សជាច្រើន និយមញ៉ាំផ្លែក្រូចថ្លុង បន្ទាប់ពីផឹកស្រារួច ព្រោះពួកគេគិតថាផ្លែឈើនេះសម្បូរទៅដោយជាតិទឹក និងវីតាមីន C ដែលអាចជួយបន្ថយឥទ្ធិពលនៃជាតិអាល់កុលបាន។ តើវាពិតទេ?



នេះបើយោងតាម លោកវេជ្ជបណ្ឌិត Bui Dac Sang បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានអោយដឹងតាមរយៈ VN Express យ៉ាងដូច្នេះថា ផ្លែក្រូចថ្លុង អាចនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនដូចជា បំបាត់ការក្អក ព្យាបាលបញ្ហាការហូបចុក និងការពារជំងឺបាន។ វាមានវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលល្អសម្រាប់សុខភាព។



ទោះយ៉ាងណាក៏ដោយ វាមិនអាចជួយបន្ថយឥទ្ធិពលនៃជាតិអាល់កុលបានទេ។ តាមពិតទៅ សមាសធាតុ furanocoumarin ដែលមាននៅក្នុងផ្លែឈើនេះ មានឥទ្ធិពលលើ អេតាណុល ក្នុងជាតិអាល់កុល ដែលអាក្រក់សម្រាប់សុខភាព។ វាត្រូវបានណែនាំឱ្យញ៉ាំតែផ្លែក្រូចថ្លុងយ៉ាងហោចណាស់ 48 ម៉ោងបន្ទាប់ពីការផឹកស្រា។



ទោះបីជាផ្លែក្រូចថ្លុង ជាទូទៅល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក៏ដោយ វាត្រូវបានស្នើឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការប្រើប្រាស់ផ្លែក្រូចថ្លុងរបស់អ្នក ប្រសិនបើអ្នកស្ថិតក្រោមការព្យាបាលជំងឺផ្សេងៗ ដើម្បីជៀសវាងផលប៉ះពាល់ដែលមិនចង់បាន៕ សម្រួលដោយ៖ ស្រីណែត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)