TNAOT News

· 11-29

ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផលដែលប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ២ដង នៅកន្លែងតែមួយរបស់សម្តេចតេជោ ហ៊ុន សែន

#NEW NEWS# #ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ# #សង្គម# #ព័ត៌មានសង្គម# #ភូមិអភិវឌ្ឍ#

4610

ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង នៅកន្លែងតែមួយ របស់សម្តេចតេជោ ហ៊ុន សែន៖ ១/ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២/ បញ្ចប់ជម្លោះដីធ្លីជាង ២០ម្ភៃឆ្នាំ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា៖«ការអភិវឌ្ឍនៅតបន់បឹងជង្រុកនេះ បន្ទាប់ពីអវត្ថមានសង្គ្រាម ហើយយើងនឹងបន្តអភិវឌ្ឍតំបន់នេះបន្ថែមទៀត។ តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សម្តេចធិបតីបានលើកឡើងទៀតថា សន្តិភាពទទួលបានក្រោយបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ខណៈសង្គ្រាមអាចកើតឡើងបានយ៉ាងឆាប់រហ័ស និងផុយស្រួយណាស់ តាមរយៈការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឲ្យស្អប់រាជរដ្ឋាភិបាលដែលឈានទៅបង្កើតការតវ៉ាផ្សេងៗ។ ក្នុងន័យនេះ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់ថារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ អាចស្នើសុំ មករាជរាជរដ្ឋាភិបាល។ សម្តេចបវរធិបតីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំប្រើប្រាស់មធ្យោបាយក្នុងការធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលតាមការអូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅធ្វើសកម្មភាពខុសច្បាប់ ហើយសូមឲ្យប្រជាពលរដ្ឋរក្សាឲ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងមិនចូលរួមជាមួយក្រុមជ្រុលនិយមគ្រប់រូបភាពក្នុងការធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល៕

សម្របសម្រួលត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស