TNAOT News
· 11-29
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ មានចុះឈ្មោះរត់ជាង ១ម៉ឺននាក់
#ពាក់កណ្តាលម៉ារ៉ាតុងអង្គរ# #NEW NEWS# #ចុះឈ្មោះ# #សង្គម# #ទិវារត់ប្រណាំងអន្តរជាតិ# #ព័ត៌មានសង្គម#
2899
ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ ឆ្នាំ២០២៤នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងប្រមាណជាង ១ម៉ឺននាក់ហើយ ខណៈព្រឹត្តិការណ៍នេះនឹងប្រារព្ធទៅក្រោមអធិបតីភាពរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា និងតំណាងស្ថានទូតនៃបណ្ដាប្រទេសមួយចំនួនប្រចាំនៅកម្ពុជាផងដែរ។ នេះបើផងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។បើតាម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចំនួន ១៤ ៣៧០នាក់ហើយ បានចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ។ ចំពោះការរត់ប្រណាំងនេះដែរ គឺមាន ៤វិញ្ញាសាទាំងការរត់ប្រណាំង និងប្រណាំងរទេះជនពិការ ក្នុងនោះមាន ចម្ងាយ ២១គីឡូម៉ែត្រ ទាំងបុរស និងនារីមានចំនួន៣ ០១៥នាក់, ចម្ងាយ១០គីឡូម៉ែត្រមានចំនួន ៦ ២៩១នាក់, ចម្ងាយ ៥គីឡូម៉ែត្រមានចំនួន ៣ ២២៥នាក់ និងចម្ងាយ៣គីឡូម៉ែត្រ ដែលជាប្រភេទរត់កម្សាន្តមានចំនួន ១ ៣៦៨នាក់។ទន្ទឹមនោះ ឯកឧត្តម បណ្ឌិត ថោង ខុន បានលើកឡើងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អាចនិងក្លាយទៅជាព្រឹត្តិប្រពៃណីមួយសម្រាប់កម្ពុជា ខណៈពីមួយឆ្នាំទៅមួយឆ្នាំ អ្នកចូលរួមមានការកើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់ឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាចលករមួយធ្វើកំណើន អ្នកចូលរួមកាន់តែមានកំណើនឡើង ហើយកាន់តែផ្តល់ភាពកក់ក្តៅ ចំពោះអ្នកចូលរួមថែមទៀតផង។ ឯកឧត្តម ថោង ខុន បានលើកឡើងទៀតថា ការចូលរួមគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញវត្តមានរត់ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យការរៀបចំកាន់តែមានលក្ខណៈស្តង់ដារ ត្រូវតាមបទដ្ឋានរបស់អន្តរជាតិ មានន័យថា ការរត់របស់ភ្ញៀវ គឺមានសុវត្ថិភាព រត់ដោយមានទំនុកចិត្ត និងរីករាយផងដែរ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានអូឡាំពិករុស្ស៊ីនិយាយថា រុស្ស៊ីនឹងមិនធ្វើពហិការក្នុងព្រឹត្តិការណ៍នៅទីក្រុងប៉ារីសនោះទេ
Toyota Prius បំបែកកំណត់ត្រាពិភពលោក ស៊ីសាំងតិចបំផុត
ស្ត្រីទី១ របស់អ៊ុយក្រែនបដិសេធការអញ្ជើញទៅថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិអាមេរិករបស់លោក Biden
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
យោបល់ទាំងអស់ (0)