TNAOT News

· 2024-12-04

ជនបរទេស ជ្រកកោនខុសច្បាប់ជាង៨០០០នាក់ នៅកូរ៉េត្រូវចាកចេញក្រោមកម្មវិធីលើកលែងទោស

#កូរ៉េខាងត្បូង# #NEW NEWS# #ព័ត៌មាន# #រដ្ឋាភិបាល# #ព័ត៍មានអន្តរជាតិ# #ជនបរទេស# #ខុសច្បាប់#

2680

ជនបរទេស ដែលមិនមានឯកសារ និងសិទ្ធរស់នៅត្រឹមត្រូវ ប្រមាណ ៨,៨៧៣នាក់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយខុសច្បាប់បានចាកចេញពីប្រទេសក្នុងរយៈពេល ២ខែចុងក្រោយនេះ ក្រោមកម្មវិធីលើកលែងទោសពិសេសរបស់រដ្ឋាភិបាល។ នេះបើយោងតាមក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានថ្លែងថា «គិតត្រឹមថ្ងៃអង្គារ ជនបរទេសចំនួន ៨,៨៧៣ នាក់ ដែលរស់នៅទីនេះដោយខុសច្បាប់បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា នៅពេលដែលយុទ្ធនាការរយៈពេលពីរខែ ត្រូវបានចាប់ផ្តើមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំនួនអ្នករស់នៅខុសច្បាប់ក្នុងប្រទេស»។

គួរបញ្ជាក់ផងដែរថា អ្នកដែលចាកចេញពីប្រទេសកូរ៉េខាងត្បូង ដោយស្ម័គ្រចិត្តក្រោមកម្មវិធីរដ្ផាភិបាលត្រូវបានលើកលែងពីការបង់ប្រាក់ពិន័យរហូតដល់ ២១,៣០០ដុល្លារ ហើយនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសកូរ៉េវិញ បន្ទាប់ពីរយៈពេលជាក់លាក់មួយគឺពី ៣ ទៅ ៦ខែ ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស