TNAOT News
· 2024-12-07
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការគ្រប់គ្រងធនធានធម្មជាតិរួមចំណែកសំខាន់ដើម្បីអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ
#អង្គការ WCS# #NEW NEWS# #សង្គម# #រដ្ឋមន្ត្រីក្រសួងបរិស្ថាន# #ព័ត៌មានសង្គម#
4341
ក្នុងភាពជាដៃគូរវាងក្រសួងបរិស្ថាន និងអង្គការ WCS កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ ពោលមានរយៈ២៥ឆ្នាំមកទល់ថ្ងៃនេះ បាននិងកំពុងអភិរក្សបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា ព្រមទាំងបានរួមចំណែកសំខាន់ដើម្បីអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិថែមទៀតផង។ ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) នៅកម្ពុជា។
បើតាមលោក Robert Menzi ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលើកឡើងថា រយៈពេល២៥ឆ្នាំមកនេះបានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗជាពិសេស កិច្ចសហប្រតិបត្តិការដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យអង្គការWCS បន្តពង្រឹងភាពជាដៃគូបន្តរវាងក្រសួងបរិស្ថាន និងអង្គការ WCS ក៏ដូចជាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តកសាងភាពជោគជ័យក្នុងការធានាថាធនធានធម្មជាតិនិងជីវៈចម្រុះរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់បន្ថែមថា ក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ WCS បាននិងកំពុងអភិរក្សបេតិកភណ្ឌធម្មជាតិរបស់កម្ពុជាតាំងពីឆ្នាំ១៩៩៩។ អង្គការ WCS ធ្វើការនៅទូទាំងតំបន់ការពារទេសភាពចំនួន៥តំបន់ ផ្តល់សិទ្ធិអំណាចដល់ សហគមន៍និងគាំទ្រដល់រដ្ឋាភិបាលដើម្បីការពារទីជម្រកធម្មជាតិនិងសត្វព្រៃដែលទទួលរងការគំរាមកំហែងជាសកល។ អង្គការ WCS ធ្វើការជាមួយដៃគូក្នុងស្រុករបស់យើងដោយរួមគ្នាលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្នុងការធ្វើកសិកម្មនិងអេកូទេសចរណ៍ តាមវិធីសាស្ត្រដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះ និងការពារប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្វែងយល់ពីឃ្លាំងធនធានពូជសត្វនិងរុក្ខជាតិព្រៃនៅតំបន់ភាគនិរតីរបស់ចិន
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
កៀហ្ស៊ីស៊ីស្ថានអនុម័តច្បាប់កំណត់គោលដៅលើអង្គការក្រៅរដ្ឋាភិបាលដែលទទួលបានមូលនិធិពីបរទេស
UN បានបញ្ចេញថវិកា ១២លានដុល្លារ សម្រាប់ជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលនៅហៃទី
យោបល់ទាំងអស់ (0)