
BBR
· 2024-12-30
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
#អ្នកដំណើរចិន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
17043

នៅថ្ងៃទី ២៨ ខែធ្នូ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានចេញការព្យាករណ៍ថា ជាមួយនឹងការបង្កើនប្រសិទ្ធភាពជាបន្តបន្ទាប់នៃគោលនយោបាយផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ដូចជាលើកលែងទិដ្ឋាការបស់ជនបរទេសដែលឆ្លងកាត់ដែនឬចូលដែនចិន និងប្រជាជនដីគោកចិនធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនិងម៉ាកាវ លំហូរអ្នកដំណើរចិននិងបរទេសចេញចូលច្រកព្រំដែនចិននឹងកើនឡើងដល់កម្រិតខ្ពស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល។ តាមការប៉ាន់ប្រមាណ ពេលវេលាដែលមានអ្នកដំណើរច្រើនបំផុតគឺនៅល្ងាចថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ហើយអ្នកដំណើរចិននិងបរទេសដែលធ្វើដំណើរចេញចូលដែនប្រចាំថ្ងៃគិតជាមធ្យមនឹងកើនឡើងដល់ ២,០៥ លាននាក់ កើនឡើង ១៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ពេលថ្មីៗនេះ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានរៀបចំការចាត់ចែងការងារដើម្បីធ្វើការត្រួតពិនិត្យឱ្យបានល្អនៅច្រកព្រំដែនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ដោយតម្រូវឱ្យស្ថាប័នត្រួតពិនិត្យនៅព្រំដែនទូទាំងប្រទេសបង្កើនការឃ្លាំមើលចំពោះលំហូរអ្នកដំណើរដែលចេញចូលដែន និងស្ថានភាពប្រតិបត្តិនៃច្រកព្រំដែន និងផ្តល់ជាឯកសារយោងអំពីការរៀបចំផែនការធ្វើដំណើរដល់អ្នកដំណើរចេញចូលដែន។ ត្រូវពង្រឹងការរំលឹកនិងការណែនាំ ដើម្បីធានាថា ពេលវេលាតម្រៀបជួររបស់ពលរដ្ឋចិនក្នុងការបំពេញបែបបទចេញចូលដែនមិនលើសពី ៣០ នាទី ។ ត្រូវផ្តល់ភាពងាយស្រួលជាអតិបរមាដល់អ្នកដំណើរ ដើម្បីធានាឱ្យការចេញចូលដែនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងភាពរលូន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន ធ្វើដំណើរឆ្លងកាត់ពេលវេលានិងលំហ ដើម្បីយល់ដឹងពីអ្នក
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)