TNAOT News
· 01-01
ឯកឧត្តម Wang Wenbin បានទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
2709
ឯកឧត្តម Wang Wenbin បានទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន នឹងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះថា «ខ្ញុំរីករាយណាស់ដែលបានមកទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក តំបន់ពិសេសបានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយជំនួយរដ្ឋាភិបាលចិនបានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ៤.៥០០ នាក់ ។ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដូចជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។ ខ្ញុំសូមជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន ចូលទៅកាន់ Nantong ខេត្ត Jiangsu ទស្សនា "ទីក្រុងដំបូងរបស់ប្រទេសចិនក្នុងសម័យទំនើប"
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន សិល្បៈស្ករ
យោបល់ទាំងអស់ (0)