TNAOT News
· 01-04
ដំណើរទស្សនកិច្ចប្រតិភូកម្ពុជានៅចិន ដើម្បីរៀនសូត្រដកស្រង់បទពិសោធន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាទំនើប
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
5578
ដំណើរទស្សនកិច្ចសិក្សារៀនសូត្រដកស្រង់ បទពិសោធន៍ជាក់ស្តែងពីភាគីមិត្តចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដោយផ្តោតលើការបន្ថែមតម្លៃនៃការកែច្នៃផលិតផល ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិននិងតួនាទីរបស់ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរ ក្នុងការ ជំរុញការវិនិយោគនិងពាណិជ្ជកម្ម បានសម្រេចទៅប្រកបដោយផ្លែផ្កា ដឹកនាំដោយលោកជំទាវ ខាឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅបំពេញ ទស្សនកិច្ចនៅទីក្រុង ឆុងឈីង និងទីក្រុងគុនមីង(ខេត្តយូណាន)សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនេះដែរ គណប្រតិភូក៏បានធ្វើការស្វែងយល់ដកស្រង់បទពិសោធន៍ពីភាគីមិត្តចិន ក្នុងការងារគ្រប់គ្រងរដ្ឋនិងបក្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកិច្ចការអភិវឌ្ឍជាតិនៅក្នុងការធ្វើទំនើបកម្មបែបចិន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការ កសាងសហគមន៍ជោគវាសនារួមកម្ពុជា -ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។នៅក្រុងឆុងឈីង គណប្រតិភូបានជួបសម្តែងការគួរសមជាមួយលេខាបក្សរងក្រុងឆុងឈីង ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ផ្តោតលើការផលិតរថយន្ត ការគ្រប់គ្រងកំពង់ផែ កំពង់ផែតាមដងទន្លេរ យង់សេ ផ្លូវថ្នល់ ផ្លូវដែក និងបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាស។ លើសពីនេះគណប្រតិភូ ជួបពិភាក្សាការងារជាមួយលេខាបក្សស្រុកថុងណាន ដែលមានជំនាញដាំក្រូចឆ្មា និងស្ពៃចង្កឹះ ដែលផ្គត់ផ្គង់ប្រមាណ៥០%ក្នុង ប្រទេសចិន។គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យកសិកម្ម និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបានចាក់គ្រឹះរឹងមាំ សម្រាប់ទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្មនាពេលអនាគតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
យោបល់ទាំងអស់ (0)