TNAOT News
· 01-09
សម្តេចតេជោ ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ចូលរួមសោកស្តាយអំពីគ្រោះរញ្ជួយដីនៅតំបន់ស៊ីហ្សាង
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
4306
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមសោកស្តាយអំពីគ្រោះរញ្ជួយដីនៅតំបន់ស៊ីហ្សាង សាធារណរដ្ឋប្រជាមានិតចិន។
ខ្លឹមសារលិខិតជាភាសាអង់គ្លេស បកប្រែជាភាសាខ្មែរមានអត្ថន័យបែបនេះថា៖ ឯកឧត្តមប្រធានាធិបតី ជាទីគោរពរាប់អាន! ខ្ញុំមានសេចក្ដីក្រៀមក្រំក្រៃលែង ក្រោយពីបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួមទាំងការបាត់បង់អាយុជីវិតជាច្រើននាក់ ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង ភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងពេលវេលាដ៏សោកសៅនេះ ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្ដីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម និង តាមរយៈ ឯកឧត្តមជូនដល់គ្រួសារនៃជនរងគ្រោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការបាត់បង់ទាំងនេះ។ ខ្ញុំសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បានទៅកាន់សុគតិភព និងសូមជូនពរអ្នករងរបួសឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ សូមឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។ ហ៊ុន សែន»។
គួរបញ្ជាក់ផងដែរថា គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារសង្កាត់ឌីនគ្រី (Dingri) ក្នុងទីក្រុងស៊ីហ្គាហ្សិ (Xigaze) ក្នុងតំបន់ស្វយ័តស៊ីហ្សាង (Xizang) នៅម៉ោង ៩៖០៥នាទី កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សចំនួន ៥៣ នាក់ស្លាប់ និង ៦២នាក់ផ្សេងទៀតទទួលរងរបួសផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
កោះតៃវ៉ាន់ បន្តការស្វែងរកអ្នកបាត់ខ្លួន៦នាក់ ក្រោយរញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកោះតៃវ៉ាន់ កើនឡើងដល់ ១៦នាក់ ខណៈមនុស្ស ៣ នាក់បន្តបាត់ខ្លួន
យោបល់ទាំងអស់ (0)