TNAOT News
· 01-09
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
#ប្រទេសកម្ពុជា# #រដ្ឋកាលីហ្វ័រញ៉ា# #សង្គម# #វិស័យសុខាភិបាល# #ជាតិអាល់កុល# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#
4643
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. សម្តេចតេជោ ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ចូលរួមសោកស្តាយអំពីគ្រោះរញ្ជួយដីនៅតំបន់ស៊ីហ្សាង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមសោកស្តាយអំពីគ្រោះរញ្ជួយដីនៅតំបន់ស៊ីហ្សាង សាធារណរដ្ឋប្រជាមានិតចិន។
២. អាជ្ញាធរខេត្តសៀមរាប ជម្រុញចាត់វិធានការចំពោះបុគ្គលដែលទន្ទ្រានដីតំបន់៣ និង តំបន់ឧទ្យានជាតិ
រាជរដ្ឋាភិបាលបានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីបឹងទន្លេសាបរួចរាល់ ដូចនេះអាជ្ញាធរក្រុង ស្រុកដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ព្រមទាំងជម្រកព្រៃឈើនៃតំបន់ឧទ្យានជាតិត្រូវទទួលទោសទៅតាមច្បាប់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
អង្គភាពស៊ីម៉ាក់បានធ្វើសមាហរ័ណកម្មបច្ចេកទេសសត្វហិតជាតិផ្ទុះ មានសត្វកណ្តុរ និងសត្វសុនខ!
បច្ចេកទេសនៃសកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទភណ្ឌសង្គ្រាមនៅកម្ពុជា អង្គភាពស៊ីម៉ាក់បានធ្វើសមាហរ័ណកម្មបច្ចេកទេសសត្វហិតជាតិផ្ទុះ មានសត្វកណ្តុរ និងសត្វសុនខ។
៣. ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ទ្រង់គាំទ្រជានិច្ចចំពោះសកម្មភាពថែរក្សាគាំពារសត្វព្រៃ និងធនធានធម្មជាតិ
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចទាំងទ្វេទ្រង់គាំទ្រជានិច្ចចំពោះសកម្មភាពថែរក្សាគាំពារសត្វព្រៃ និងធនធានធម្មជាតិ តាមរយៈសកម្មភាពនានារបស់រាជរដ្ឋាភិបាល អង្គការដៃគូរនានា។
៤. អាជ្ញាធរខេត្តសៀមរាប ពង្រឹងអនុវត្តច្បាប់ពាក់ព័ន្ធនឹងឱសថក្លែងក្លាយ និងពេទ្យខុសច្បាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធ ជាពិសេសផ្នែកសុខាភិបាល និងអាជ្ញាធរក្រុងស្រុក ត្រូវពង្រឹងការអនុវត្តច្បាប់ចំពោះឱសថក្លែងក្លាយ និងគ្រូពេទ្យខុសច្បាប់ ដើម្បីបង្ការកុំឱ្យបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។
៥. រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាប្រកាសរដ្ឋធម្មនុញ្ញ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាទិវាប្រកាសរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
៦. បុរសដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា មានកម្រិតជាតិអាល់កុល ០.៦៨Mg/L
បុរសម្នាក់ដែលបើករថយន្តម៉ាក Toyota Prius បុកពីក្រោយម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងនៅលើផ្លូវស្ពានមិត្តភាពកម្ពុជាជប៉ុន (ស្ពានជ្រោយចង្វា) ដែលបណ្ដាលឱ្យមនុស្ស១២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចធ្វើតេស្តកម្រិតជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.៦៨Mg/L។ នេះបើតាមការឲ្យដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។
៧. រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
៨. ប្រទះឃើញសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ
នាថ្មីៗមកនេះ សត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ដែលពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។
៩. ក្រុមហ៊ុន Evercore Asia ចង់វិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងសំខាន់ៗផ្សេងទៀតនៅកម្ពុជា
ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍ជាដើម។
១០. ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាឆាបឆេះលំនៅដ្ឋានតារាល្បីៗក្នុងទីក្រុង Los Angeles
អគារជាង ១,១០០ បានឆេះហើយយ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលកំពុងឆេះនៅទូទាំងទីក្រុង Los Angeles តារាល្បីផ្សេងទៀត ស្ថិតក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ ដែលបង្ខំចិត្តជម្លៀសផ្ទះរបស់ពួកគេ ដើម្បីគេចពីភ្លើងឆេះព្រៃដែលកំពុងឆេះនៅជុំវិញទីក្រុង Los Angeles៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)