TNAOT News
· 01-10
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញទទួលស្គាល់កំហុសដោយអចេតនា ក្រោយបញ្ជាក់ម៉ាករថយន្ត និងស្លាកលេខខុសក្នុងសេចក្ដីប្រកាសព័ត៌មាន
#ទទួលស្គាល់កំហុស# #សង្គម# #លោក ច្រឹង ខ្មៅ# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3171
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានទទួលស្គាល់កំហុសដោយអចេតនា ក្រោយបញ្ជាក់ស្លាកលេខ និងម៉ាករថយន្តខុស ក្នុងសេចក្ដីប្រកាសព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យតារាចម្រៀងរ៉េប Ruthko ស្លាប់។
តាមរយៈសារលើបណ្តាញសង្គមរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពលោកដេវិឌ-ឬទ្ធិរុទ្រ (ហៅRuthko) និងអរគុណដល់ម្ចាស់ផេកហ្វេបុកអាចារ្យធំ នគររាជ ដែលបានចង្អុលនូវកំហុសរបស់អ្នកនាំពាក្យអយ្យការរាជធានីភ្នំពេញ។ លោក ច្រឹង ខ្មៅ បានលើកឡើងថា៖«កាន់តែល្អប្រសើរប្រសិនបើអាចារ្យធំបានសាកសួរមុន ដើម្បីអ្នកនាំពាក្យធ្វើការកែកំហុស។ វាជាកំហុសដោយអចេតនាដែលអ្នកដទៃអាចជួយកែសម្រួល រួមទាំងអាចារ្យធំផងដែរ»។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានបញ្ជាក់ថា កំហុសដោយអចេតនានេះ អ្នកនាំពាក្យអយ្យការភ្នំពេញបានធ្វើការកែសម្រួលរួចហើយ ព្រមទាំងបានបញ្ជាក់បន្ថែមថា ករណីបទល្មើសចរាចរណ៍ជាករណីអាទិភាពដែលអយ្យការបានយកចិត្តទុកដាក់បំផុតក្នុងការចោទប្រកាន់ជនបង្កដែលមានកំហុស និងពុំអាចរួចខ្លួននៅពេលបានសងសំណងដល់ជនរងគ្រោះនោះទេ ព្រមទាំងពិនិត្យលើសេចក្តីសម្រេចរបស់តុលាការអំពីទោសដែលផ្តន្ទាដើម្បីអនុវត្តសិទ្ធិប្តឹងឧទ្ធណ៍ប្រសិនបើការសម្រេចដាក់ទោសស្រាលពេក។ លោក ច្រឹង ខ្មៅ សំណូមពរដល់សាធារណជនគួរជៀសវាងរំលេចពាក្យពេចន៍លើបណ្តាញសង្គមនាំឲ្យមានការយល់ច្រឡំ មានការជេរប្រមាថបុគ្គល ឬស្ថាប័ន និងដែលអាចនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់។
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើមានឱកាស ធ្វើរឿងទាំង ៧ នេះទៅ កុំស្ទាក់ស្ទើរ កុំរង់ចាំ កុំឱ្យស្ដាយក្រោយ
បុណ្យខ្ពស់ណាស់! មនុស្សដែលមានលក្ខណៈទាំងប៉ុន្មានចំណុចនេះ នឹងទទួលបានលាភសំណាងច្រើនក្នុងជីវិត ព្រោះតែនេះសុទ្ធតែជាចំណុចល្អ
លក្ខណៈសម្គាល់ទាំង ៦ ចំណុចរបស់មនុស្សល្អ ជីវិតប្រកបដោយសុភមង្គល
មានទឹកចិត្តគឺល្អ! តែជាមួយនឹងមនុស្ស ៥ ប្រភេទនេះ ដាច់ខាតកុំចំណាយទឹកចិត្តទៅជួយឱ្យសោះ
យោបល់ទាំងអស់ (0)