TNAOT News
· 01-10
ម្ដាយលោក Ruthko នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់ហាងផ្កាផ្សព្វផ្សាយទីផ្សារជាប់រូបកូនប្រុសខ្លួន
#កម្សាន្ត# #DEVELOPING NEWS# #តារាខ្មែរ# #Ruthko#
3219
ក្រោយផ្ទុះការវែកញែក និងប្រតិកម្មខ្លាំងពេញបណ្ដាញសង្គមទៅលើវីដេអូឃ្លីបមួយរបស់អ្នកលក់ផ្កាមួយកន្លែងបានបង្ហោះផ្សព្វផ្សាយសកម្មភាពរៀបចំផ្កា ដោយក្នុងនោះមានជាប់ជាមួយស៊ុមផ្កាមានរូបថតរបស់ លោក Ruthko ដែលចំនុចត្រង់នេះហើយបានធ្វើឲ្យមហាជនប្រតិកម្មហួសចិត្ត ស្របពេលដែលក្រុមគ្រួសារគេកំពុងតែកាន់ទុក្ខបែបជាថតជាប់រូប លោក Ruthko មកផ្សព្វផ្សាយទីផ្សារដើម្បីអាជីវកម្មរបស់ខ្លួនទៅវិញ។
បន្ទាប់មកដោយមានការរិះគន់ និងប្រតិកម្មច្រើនពីសំណាក់មហាជនម្ចាស់ហាងលក់ផ្កានោះក៏បានលុបនូវវីដេអូនោះចេញវិញ ព្រមទាំងបានបញ្ចេញជាសារសុំទោសទៅកាន់ក្រុមគ្រួសារ លោក Ruthko នូវទង្វើរមិនគប្បីដោយអចេតនានេះ តែយ៉ាងណាមិញក្រោយរៀបចំបុណ្យសពកូនប្រុសរួចរាល់ម្ដាយរបស់ លោក Ruthko ក៏បានប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើកម្ចាស់ហាងលក់ផ្កានោះ ព្រោះនេះជាការប្រមាថជីវិតកូនប្រុសខ្លួនយ៉ាងខ្លាំង។
នេះបើយោងតាមគណនីឈ្មោះ Coromac Cam ដែលត្រូវជាម្ដាយរបស់ លោក Ruthko បានប្រកាសបែបនេះថា៖ «ខ្ញុំជាម្ដាយនិងគ្រួសាររបស់សពនិងមិនទទួលការសុំទោសជាដាច់ខាត ហាងផ្កានឹងត្រូវទទួលខុសត្រូវជាមួយគ្រួសាខ្ញុំផ្លូវច្បាប់ កូនខ្ញុំស្លាប់ហើយ អត់បានចុះកិច្ចសន្យាធ្វើ BA លក់ផ្កាទេ ហេតុអ្វីហ៊ានប្រមាថជិវិតកូនខ្ញុំនិងគ្រួសារខ្ញុំក្នុងពេលពួកយើងកំពុងឈឺចាប់បែបនេះ»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្កា Jacarandas រីកដុះដាលនៅទីក្រុង Kunming ផ្កាពណ៌ស្វាយប្រៀបដូចជាសុបិនស្នេហា
ផ្កាម្លិះ Hengzhou មានក្លិនក្រអូប និងពណ៌ស
ប្រទេសចិននៅក្នុងកំណាព្យ៖ការឡើងភ្នំនៅទេសភាពនៃរដូវផ្ការីក
"ព្រៃ Apricot លេខ ១ ក្នុងប្រទេសចិន" មានផ្កា Apricot ចំនួន ២៥៣៣ គីឡូម៉ែត្រការ៉េកំពុងរីកដុះដាល គ្របដណ្តប់លើភ្នំនិងវាលស្រែ ដូចជាសមុទ្រផ្កា
យោបល់ទាំងអស់ (0)