TNAOT News

· 01-10

តើលោកអ្នកដឹងទេ? បន្លែ និងគ្រឿងទេស ៣ ប្រភេទនេះក្នុងផ្ទះបាយ ទទួលទានហើយអាចជួយប្រឆាំងជំងឺមហារីក

#គន្លឹះថែទាំសុខភាព# #ជំងឺមហារីក# #ខ្ទឹមស# #សុខភាព# #ខ្ញី# #ស្លឹកខ្ទឹម# #TNAOT HEALTH#

4662

ក្នុង​ផ្ទះបាយ​របស់​គ្រួសារ​នីមួយៗ មាន​គ្រឿង​ផ្សំ និងគ្រឿង​ទេស​ជា​ច្រើន​ដើម្បី​បង្កើនរសជាតិ​ទៅតាមមុខម្ហូប​អាហារ។ ក្នុងនោះមានគ្រឿងផ្សំ និងគ្រឿងទេសធម្មជាតិចំនួន ៣ ដែលមិនត្រឹមតែបន្ថែមរសជាតិដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលវិជ្ជមានលើរាងកាយផងដែរ។ គ្រឿងទេសទាំង ៣ ប្រភេទនេះ ផ្តល់អត្ថប្រយោជន៍ដល់សុខភាពនឹកស្មានមិនដល់ ដែលវាជួយប្រឆាំងនឹងជំងឺមហារីក។

១.​ ស្លឹកខ្ទឹម

ស្លឹកខ្ទឹមមានផ្ទុកសារជាតិ selenium ដែលអាចកាត់បន្ថយបរិមាណ nitrite ជួយការពារមហារីកក្រពះ និងអាចបង្កើនភាពស៊ាំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យព្រមានថា ការបរិភោគវាឆៅអាចងាយឆ្លងមេរោគបាក់តេរី ដូច្នេះគួរតែត្រូវបានរៀបចំ និងចម្អិនឲ្យបានល្អមុនពេលទទួលទាន។

២. ខ្ញី

ខ្ញីមានផ្ទុកសារធាតុប្រឆាំងមហារីកដូចជា gingerol ក៏ដូចជាលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម ។ ដូច្នេះប្រសិនបើរាងកាយរបស់អ្នកមានអារម្មណ៍ឈឺបន្ទាប់ពីហាត់ប្រាណរួច អ្នក​ក៏​អាច​សាកល្បង​ញ៉ាំ​​ខ្ញី​ឲ្យ​បាន​ច្រើន​ផង​ដែរ ប៉ុន្តែ​នៅពេល​ទិញ​ខ្ញី អ្នក​ក៏​គួរ​ពិចារណា​ពី​ស្ថានភាព​របស់​ខ្ញី​ដែរ​ ដោយសារតែការសិក្សាបានរកឃើញថា ខ្ញីចាស់ មានលក្ខណៈសម្បត្តិប្រឆាំងមហារីកបានល្អជាងខ្ញីខ្ចី។

៣. ខ្ទឹមស

ខ្ទឹមសត្រូវបានគេស្គាល់ថាជា "ស្តេចនៃការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក" ជាពិសេសនៅក្នុងខ្ទឹមឆៅ។ វាមានសារធាតុ allicin និង flavonoids ដែលអាចការពារការលូតលាស់ដុំសាច់ រារាំង nitrosamines បង្កមហារីក បង្កើនភាពស៊ាំ និងការពារមហារីកក្រពះ និងមហារីកពោះវៀនធំ។

 

គ្រឿងផ្សំទាំង ៣ ប្រភេទខាងលើនេះ មិនគួរចៀននៅសីតុណ្ហភាពខ្ពស់ទេ ព្រោះសីតុណ្ហភាពខ្ពស់ និងប្រេងក្តៅអាចបណ្តាលឱ្យបាត់បង់លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ហើយក្នុងពេលតែមួយបង្កើតជាផ្សែងដែលមានសារធាតុ polycyclic aromatic hydrocarbon ដែលបង្កគ្រោះថ្នាក់ដល់សួត ប្រសិនបើ ញ៉ាំវាក្នុងរយៈពេលយូរ ឬក្នុងបរិមាណច្រើន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស