TNAOT News
· 2025-01-10
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់រថយន្តសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន
#លោក សៅ សុខា# #រថយន្ត# #NEW NEWS# #អ្នកលក់អនឡាញ# #សង្គម# #ព័ត៌មានសង្គម#
3540

មហាជនអ្នកនិយមលេងបណ្តាញសង្គមកំពុងផ្ទុះការិះគន់ទៅលើវីដេអូឃ្លីបមួយដែលបានបង្ហាញអ្នកលក់អនឡាញម្នាក់បានចេញទៅចូលរួមពិធីមង្គលការ ដោយមានហែរហមដោយរថយន្តទំនើបៗជាច្រើនគ្រឿង ហើយថែមទាំងមានរថយន្តពាក់ផ្លាកលេខខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឱ្យផងដែរ។

វីដេអូឃ្លីបនោះ ត្រូវបានចែករំលែកលើបណ្ដាញសង្គម ដោយមហាជនបានរិះគន់ទៅលើការយករថយន្តស្ថាប័នប្រដាប់អាវុធដើម្បីបើកផ្លូវឱ្យឯកជននេះថា ការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នជាតិ និងគួរចាត់វិធានការទៅតាមផ្លូវច្បាប់ ។

បន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជនជាច្រើនហូរហែ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យចាប់រថយន្តសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញម្នាក់ឱ្យបាន ដោយថាការមិនដឹងច្បាប់ទម្លាប់ធ្វើឱ្យប៉ះពាល់ខ្លាំងដល់កងទ័ពជាតិ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យអាវុធហត្ថធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិស្រាវជ្រាវលេខរថយន្តដែលបើកផ្លូវឱ្យអ្នកលក់អនឡាញនេះថាបំពាក់ឱ្យអង្គភាពណាមួយ និងបញ្ជាឱ្យតាមរកឃាត់ទុកតែម្ដង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
ក្រុមសិល្បៈម៉ុងសាយ និង ម៉ុងឡេង នៃសមាគមខ្មែរ-ចិនចូលសម្តែងថ្វាយទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
យោបល់ទាំងអស់ (0)