
BBR
· 01-16
ទំហំផលិត និងលក់រថយន្តថាមពលថ្មីរបស់ចិនមានចំនួនលើសពី ១២ លានគ្រឿង
#រថយន្ត# #លក់រថយន្តថាមពល# #បច្ចេកវិទ្យា#
16958

តាមទិន្នន័យឧស្សាហកម្មរថយន្តឆ្នាំ ២០២៤ ដែលប្រកាសថ្មីបំផុតដោយសមាគមឧស្សាហកម្មរថយន្តចិនឱ្យដឹងថា ទំហំផលិត និងលក់រថយន្តថាមពលថ្មីរបស់ចិនមានចំនួនលើសពី ១២ លានគ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ទិន្នន័យចុងក្រោយបានបង្ហាញថា នៅឆ្នាំ ២០២៤ ទំហំផលិត និងលក់រថយន្តថាមពលថ្មីត្រូវជា ១២,៨៨៨ លានគ្រឿង និង ១២,៨៦៦ លានគ្រឿងរៀងៗគ្នា ដែលបានកើនឡើង ៣៤,៦ភាគរយ និង ៣៥,៥ភាគរយ បើប្រៀបធៀបជាមួយនឹង២០២៣ ទំហំលក់រថយន្តថាមពលថ្មីឈានដល់ចំនួន ៤០,៩ភាគរយនៃទំហំសរុបនៃការលក់រថយន្តថ្មី ដែលបន្តក្លាយជាគន្លឹះនៃកំណើនឧស្សាហកម្មរថយន្តរបស់ប្រទេសចិន។ ទន្ទឹមនឹងនេះ ការនាំចេញរថយន្តថាមពលថ្មីនៅឆ្នាំ ២០២៤ មាន១,២៨៤ លានគ្រឿង ដែលបានកើនឡើង ៦,៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលបន្តនាំមុខគេនៅលើពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)