TNAOT News
· 2025-01-17
សល់ជាង១០ថ្ងៃ ដល់ពិធីបុណ្យចូលឆ្នាំចិន ឯកឧត្តម Wang Wenbin បង្ហោះសារជូនពរប្រជាជនកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
6084
សល់រយៈពេលតែជាងដប់ថ្ងៃប៉ុណ្ណោះ នឹងដល់ពិធីបុណ្យចូលឆ្នាំឆ្នាំម្សាញ់ប្រពៃណីចិន ឆ្លៀតឱកាសនេះ តាំងនាមឱ្យមន្រ្តីការទូតគ្រប់រូបនៅស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wenbin បានប្រសិទ្ធពរជ័យជូនដល់ប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជាប់សែស្រឡាយចិន និងបងប្អូនជនជាតិចិននៅប្រទេសកម្ពុជា ក្នុងឆ្នាំថ្មីឆ្នាំម្សាញ់នេះ ឱ្យទទួលបានសិរីសួស្តីជ័យមង្គល មានសុខភាពល្អមាំមួន ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងគ្រួសារ។ នេះបើតាមអត្ថន័យសារដែលបានបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin ក៏បានលើកឡើងថា «ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាឆ្នាំនេះ គឺជាពិធីបុណ្យចូលឆ្នាំចិនដំបូងគេរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីមកដល់ប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ថា ទំនៀមទម្លាប់ដូចគ្នាឬស្រដៀងគ្នាជាច្រើនសម្រាប់ប្រទេសចិន និង កម្ពុជា។ ឧទាហរណ៍ ប្រទេសចិនមានទំនៀមទម្លាប់នៃការប្រណាំងទូកនាគក្នុងពិធីបុណ្យចិនទួនអ៊ូ ហើយប្រទេសកម្ពុជាក៏មានប្រពៃណីប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ប្រទេសចិនមានពិធីបុណ្យឆេងម៉េង ហើយប្រទេសកម្ពុជាមានពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ មានប្រជាជនកម្ពុជាជាច្រើនក៏មានទំនៀមទម្លាប់អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែរ សហការីរបស់ខ្ញុំបានប្រាប់ខ្ញុំថា មានពាក្យខ្មែរមួយឃ្លាតែងពោលថា "ចូលឆ្នាំចិន ស្រវឹងខ្មែរ"»។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ថា ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយមិត្តភក្តិកម្ពុជា ទទួលយកបទពិសោធន៍អំពីវប្បធម៌នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចែករំលែកភាពរីករាយនៃពិធីបុណ្យ ស្វែងយល់ដោយផ្ទាល់អំពីចំណងមិត្តភាពដូចបងប្អូនរវាងប្រជាជនចិន និង កម្ពុជា ដែលជាប្រទេសមានភូមិសាស្ត្រក្បែរគ្នា ផ្សារភ្ជាប់គ្នារវាងបេះដូង និង បេះដូង និងភាពជិតស្និទ្ធដូចគ្រួសារតែមួយផងដែរ៕ 





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
ការមកដល់កម្ពុជានូវម៉ាសុីនបោសសម្អាតមីនយន្ត(Robot) ដែលបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាពCMAC និងក្រុមហ៊ុនជប៉ុន IOS
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
មនុស្ស ៧ នាក់ស្លាប់ក្នុងការរអិលបាក់ដីនៅទីលានចាក់សំរាមនៅប្រទេសឥណ្ឌូណេស៊ី
យោបល់ទាំងអស់ (0)