
TNAOT News
· 01-17
ស្រណោះណាស់! ស្ត្រីម្នាក់ដេកលើអង្រឹងសុខៗត្រូវឃ្មុំទិចរហូតដល់បាត់បង់ជីវិត នៅខេត្តមណ្ឌលគិរី
#ឃ្មុំទិច# #NEW NEWS# #ខេត្តមណ្ឌលគិរី# #សង្គម# #ព័ត៌មានសង្គម#
4084
ករណីដ៏ចម្លែកមួយបានកើតឡើងដោយសត្វឃ្មុំមួយហ្វូងមិនដឹងហើមកពីទីកន្លែងណាបានហើរមកទិចស្រ្តីម្នាក់វ័យ ៤៩ឆ្នាំបណ្តាលឲុ្យស្លាប់ ហេតុការណ៍នេះកេីតឡេីងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង២៥នាទីល្ងាច ដែលស្រ្តីជាជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមដើមប័រនៅចំណុចផ្ទះឈ្មោះ ជា សុខ ឃីម ស្ថិតនៅក្នុងភូមិ ពូក្រេង ឃុំស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។
តបតាមការឆ្លេីយបំភ្លឺរបស់សាក្សីដែលមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់សពស្រ្តីរងគ្រោះ បានធ្វេីការបំភ្លឺប្រាប់សមត្ថកិច្ចថា÷ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលា ម៉ោង១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមកខ្ញុំក៏បានរត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោម ទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណា ទេឃើញសភាពបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្រោបពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះគាត់ក៏ដួលសន្លប់ឃើញសភាពបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញ ចែស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ឥឡូវគាត់ដួលសន្លប់ហើយ។ ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។
-កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ លើផ្ទៃមុខ និងដងខ្លួនបានបញ្ជក់អោយឃើញថា÷ មានត្រនិច ឃ្មុំចង្អេរ ជាច្រើនបានទិចទៅលើដងខ្លួន និងផ្ទៃមុខរបស់ស្រ្តីដែលជាជនរងគ្រោះ សរុប ៦៧ កន្លែង ។ សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ រឺ រលាត់ ឡើយ ។ តបតាមការស្រាវជ្រាវ និងពិនិត្យជុំវិញកន្លែងកើតហេតុ និងប្រមូលព័ត៌មានបានបញ្ជក់អោយ ឃើញថាពុំមាន អ្វីគួរឲ្យកត់សម្គាល់ឡើយ ទៅលើសាកសពរបស់ស្រ្តីដែលជាជនរងគ្រោះ កម្លាំងជំនាញ សន្និដ្ឋានថា សពខាងលើពិត ជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានប្រគល់ជូន ក្រុមគ្រួសារ សាច់ញាតិ សព ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី នៅភូមិឃុំកេីតហេតុខាងលេី ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
ច្នៃផ្លែប័រធ្វើម៉ាសបិទមុខ ៥ ប្រភេទនេះ អាចបំពេញជាតិសំណើម ការពារស្បែកស្ងួត និងជួយស្តារស្បែកដែលខូច
តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក
ចង់ដឹងថាមនុស្សមានពរជ័យច្រើនឬតិច អាចសង្កេតមើលលក្ខណៈទាំង៣នេះបាន
យោបល់ទាំងអស់ (0)