TNAOT News

· 01-17

វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់រឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាងប្រជាជនកម្ពុជា-ចិន

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

2249

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាង ប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន នៃប្រទេសយើងទាំង២។ នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មកា និងសាសនា និងឯកឧត្តម Wang Wenbin ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។

ក្នុងឱកាសនោះ ដើម្បីជម្រុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងនាមជាប្រទេសអ្នកប្រតិបត្តិព្រះពុទ្ធសាសនា និងការជម្រុញវិស័យទេសចរណ៍សាសនានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ក៏បានសុំការសហការជាមួយក្រសួងធម្មការនិងសាសនាក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសាសនាក្នុងការយាងព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។

ជាមួយគ្នានេះ ឯកឧត្តមចាយ បូរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសបានផ្តល់អាហារូបករណ៏ដល់ក្រសួងធម្មការ និង សាសនា ដើម្បីប្រគេនគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ចាត់ចែងប្រគេនបន្តដល់ សមណនិស្សិត និស្សិតបានទៅបន្តការសិក្សានៅប្រទេសចិននាពេលកន្លងមក។

ឯកឧត្តមចាយ បូរិន ក៏បានស្នើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ជួយជម្រុញឱ្យមានក្រុមការងារសម្របសម្រួលរវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនា កម្ពុជា-ចិន ជាពិសេសកិច្ចសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស