
TNAOT News
· 01-17
ស្ពានហាលខាងលិចប្រាសាទអង្គរវត្តនឹងបិទជាបណ្តោះអាសន្នដើម្បីរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ»
#បិទចរាចរណ៍# #NEW NEWS# #ស្ពានហាល# #សង្គម# #ព័ត៌មានសង្គម# #សំណេរអង្គរ#
3558
អាជ្ញាធរជាតិអប្សរានឹងបិទការធ្វើចរាចរណ៍នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាសររសេរតាមអានលើកទី២ “សំណេរអង្គរ ក្នុងគោលបំណង ចូលរួម ចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។
ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត។
គួរឲ្យដឹងដែរថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ នឹងរៀបចំធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដោយមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអ្នកអានអត្ថបទសម្រាប់បេក្ខជនដែលចូលរួមប្រកួតចំនួន ១,២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)