
Cambo-China
· 01-22
ឯកអគ្គរដ្ឋទូតចិន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2493
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។
ឯកអគ្គរដ្ឋទូតចិនលើកឡើងដូចនេះក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា អបអរឆ្នាំថ្មីប្រពៃណីចិន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិន។ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បន្តថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូដ៏ល្អមួយនៃទំនាក់ទំនងអន្តរជាតិ។
ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ឯកឧត្តម បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការស្វែងរកសន្តិភាព ការពារសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាម្ចាស់ការដោយខ្លួនឯង មានភាពរឹងមាំ និងស្មើមុខស្មើមាត់ដូចបណ្ដាប្រទេសលើសកលលោក។
ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជូនពរឯកអគ្គរដ្ឋទូតចិន អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យភារកិច្ចឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ឆ្ងល់មែនទេថា ហេតុអ្វីមនុស្សប្រុសស្រឡាញ់មនុស្សស្រីបានតែដំបូង?
យីអ៊ុនឡើង សំណាង ៣ ឆ្នាំជាប់គ្នា សម្រាប់អ្នកឆ្នាំទាំង ៣ ឱកាសកើបលុយរហូតដល់ឆ្នាំ ២០២៧
ចំណុចសំខាន់ ៣ យ៉ាងដែលគួរចងចាំពេលប្រឈមមុខនឹងមនុស្សថោកទាប កុំ«ទន់ជ្រាយ» ដាច់ខាត
ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង
យោបល់ទាំងអស់ (0)