TNAOT News

· 01-27

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីចិន បច្ចុប្បន្នសម្រេចបានប្រមាណ៤៨% ហើយ

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

3508

វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨% ហើយបើគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖ ប្រជាកសិករចំនួន ២៥,០០០គ្រួសារ ស្មើនឹង ៨៥,៣០០នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។, ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១,៣២៣ ហិកតា។ និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ ៥,៤តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ភាគរយ និងអាចបង្កើនទិន្នផល ១៨៣,៨០០តោន/ប្រចាំឆ្នាំ។ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២,៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស