TNAOT News

· 01-30

នគរបាលស្រុក​សាមគ្គីមុនីជ័យ​ឃា​ត់មុខសញ្ញាមួយក្រុមសកម្មស្ទាក់វាយប្លន់យកម៉ូតូ

#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

4579

សមត្ថកិច្ច​នគរបាល​ស្រុ​ក​សាមគ្គី​មុនីជ័យ​ ដឹកនាំដោយ​លោ​កវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនីជ័យ​​ បា​ន​ស្រាវជ្រាវ​ឈានទៅ​ធ្វើ​ការ​ប​ង្រ្កា​ប​ក្រុមជនសង្ស័យធ្វេីសកម្មភាព​ ស្ទា​ក់​ វាយប្លន់យកម៉ូតូនៅតាមប​ណ្ដោយផ្លូវជាតិ​ ផ្លូវ​លំក្នុងភូមិសា​ស្រ្ដស្រុក​ នៅចំណុចស្ថិតនៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ បានចំនួន១០នាក់​ ផ្អែកតាម​ព័ត៌មាន​ដែលផ្ដល់ដោយជនរងគ្រោះ​០​២នាក់​ឈ្មោះ​ ក្រិត​ ធីម​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ឈ្មោះ​ ក្រិត​ ធី​ ភេទប្រុ​ស​ អាយុ១៨ឆ្នាំ​ ដែលរងនូវសកម្មភា​ពដូចខាងលេី​ ជនសង្ស័យ​ទាំង១០​នាក់​មានឈ្មោះ​ ៖​


១.ឈ្មោះ​ ណ ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិព្រៃពា​យ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ​ 

២.ឈ្មោះ​ រ ស គ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិច្រក​ ឃុំ​បន្ទា​យមាស​ ស្រុកបន្ទាយមាស​ ខេត្តកំ​ពត​ 

៣.ឈ្មោះ​ ប ​ស ខ​ ភេទប្រុ​ស​ អាយុ២១ឆ្នាំ​ ភូមិច្រក​ ឃុំបន្ទាយ​មា​ស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ 

៤.​ឈ្មោះ​ ស​ រ ឌ ភេទប្រុស អាយុ​១៩​ឆ្នាំ​ ភូមិតាជ័យ​ ឃុំកំពុងចម្លង​ ស្រុ​ក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង​ (អ្នកទាំង​៤នាក់ខាងលេីជនដៃដល់)​ 

៥.​ឈ្មោះ​ ថ​ វ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​​ ភូមិអណ្តូងរវៀង​ ឃុំអញ្ចាយរូង​ ស្រុ​កបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​

៦.ឈ្មោះ​ ដ​ អ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ភូមិស្នេ​ហ៍មាន់​ ឃុំកោះកន្លរ​ ស្រុកកោះក​ន្លរ​ ខេត្តបាត់ដំបង​ 

៧.ឈ្មោះ​ រ ច រ​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ភូមិស្លា​ ឃុំក្រាំងត្រយ៉ង​ ស្រុកពាមជរ​ ខេត្តព្រៃ​វែង​ ៨.ឈ្មោះ​ រ ខ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិច្រក ឃុំបន្ទាយ​មា​ស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ 

៩.​ឈ្មោះ​ ដ​ អ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំបន្ទាយមាស​ ស្រុ​កបន្ទាយមាស​ ខេត្តកំពត​ 

១០.​ឈ្មោះ​ ម ច ថ ភេទប្រុស​ អាយុ​២៥​ឆ្នាំ​ ភូមិថ្មី​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេ​ត្តពោធិ៍សាត់​ (ដែលជាបក្សពួក)​ ជាកម្មករសំណង់ស្នាក់នៅក្នុងបុរីTLL។

សមត្ថកិច្ច​ឃាត់ខ្លួននិងបានដកហូតម៉ូតូចំនួន០៦គ្រឿង​ រួមទាំងម៉ូតូជនរងគ្រោះ០១គ្រឿង​ និងទូរស័ព្ទដៃចំនួន០៤គ្រឿង:​​ ១.ម៉ូតូហុងដា​C12​5 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 (ម៉ូតូជនរងគ្រោះ)។

តាមចម្លេីយសារភាពរបស់ក្រុមបក្ខពួកខាងលេីបានឆ្លេីយថា​ ពួកគេបា​នយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោលនៅចំណុចខាងលេី​ ដោយធ្វេីសកម្មភាពវាយកម្ទេចផ្លាកលេខ​និងសម្ភារះម៉ូតូ។​ តាមការពិនិត្យនៅក្នុងបន្ទប់ផ្ទះបុរីឃេីញមាន:​ កាបាំ​ង​ម៉ូតូ​ កញ្ចក់ម៉ូតូ​ កាងម៉ូតូ​ កូនសោ​រ ញ​ញួរ​ ដំបងឈេី​និងសម្ភារៈសម្រាប់ធ្វេីសកម្មភាពមួយចំនួនទៀត​។

បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួនសាកសួរ​និង​កសាង​សំណុំ​រឿង​ បញ្ជូនទៅកាន់ការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស