TNAOT News
· 2025-02-04
លោក Elon Musk កំពុងពិចារណាបិទអង្គការUSAID ចោល
#លោក Elon Musk# #NEW NEWS# #ព័ត៌មាន# #អង្គការសហប្រជាជាតិ# #មនុស្សធម៌# #ទីភ្នាក់ងារUSAID# #ព័ត៍មានអន្តរជាតិ#
2987
លោក Elon Musk អគ្គនាយកក្រុមហ៊ុន Tesla ក្រុមហ៊ុន SpaceX និង ក្រុមហ៊ុន X និង ជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ( DOGE ) ដែលមានភារកិច្ចកាត់បន្ថយចំនួនមន្ត្រីរាជការ និង កាត់បន្ថយការចំណាយរបស់រដ្ឋនោះ បាននិយាយថា លោកនឹងលុបចោលអង្គការ USAID ដែលកាលពីឆ្នាំ ២០២៤ បានទទួលថវិកាពីរដ្ឋាភិបាលរហូតដល់ទៅ ៧២,០០០លានដុល្លារ បច្ចុប្បន្នអង្គការUSAID បានចូលរួមប្រមាណ៤២% នៃជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងសកម្មភាពមនុស្សធម៌នានា។
លោក Elon Musk បាននិយាយនៅក្នុងកិច្ចសន្ទនា X Spaces ថា «លោកប្រធានាធិបតី Donald Trump បានយល់ព្រមថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ចាំបាច់ត្រូវ "បិទ" បន្ទាប់ពីប៉ុន្មានថ្ងៃនៃការពិនិត្យអំពីអនាគតនៃប្រត្តិបត្តិការរបស់ទីភ្នាក់ងារនេះ និងបន្ទាប់ពីការផ្តល់មូលនិធិរបស់ខ្លួនត្រូវបានជាប់គាំង ហើយបុគ្គលិករាប់សិបនាក់ត្រូវបានបញ្ឈប់ពីការងារ»។
លោក Musk បាននិយាយបន្តថា លោកបានពិនិត្យជាមួយប្រធានាធិបតី Trump "ពីរបីដង" ហើយ ប្រធានាធិបតីTrump ក៏បានបញ្ជាក់ថាលោកចង់បិទទីភ្នាក់ងារ ដែលផ្តល់ជំនួយមនុស្សធម៌ និងមូលនិធិអភិវឌ្ឍន៍រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ផងដែរថា បុគ្គលិកជាន់ខ្ពស់របស់ USAID ប្រហែល ៦០នាក់ត្រូវបានគេដាក់ឱ្យឈប់សម្រាកកាលពីសប្តាហ៍មុនលើការចោទប្រកាន់ថាបានព្យាយាមគេចចេញពីបទបញ្ជាប្រតិបត្តិរបស់លោក Trump ក្នុងការបង្កកជំនួយបរទេសរយៈពេល ៩០ថ្ងៃផងដែរ៕ 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
យោបល់ទាំងអស់ (0)