TNAOT News

· 02-04

អ្នកនាង ទេព បូព្រឹក្ស ដឹកដៃស្វាមីទៅថត Pre-wedding ក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតលើភ្នំទឹកកកនៅឯប្រទេសជប៉ុន

#Pre-Wedding# #NEW NEWS# #ទេព បូព្រឹក្ស# #កម្សាន្ត# #G Devith# #តារាខ្មែរ#

2451

អ្នកនាង ទេព បូព្រឹក្ស បានដឹកដៃស្វាមី លោក G-Devith ទៅថត Pre- wedding ក្នុងឈុតសំលៀកបំពាក់បុរាណខែ្មរយ៉ាងស្រស់ស្អាតនៅលើភ្នំទឹកកកនៅឯប្រទេសជប៉ុន ដោយតាមរយៈវីដេអូឃ្លីបរបស់ អ្នកនាង ទេព បូព្រឹក្ស បានបង្ហោះចែកចាយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសបណ្ដាហ្វេនៗរបស់តារាចម្រៀងគូនេះជាច្រើនបានចូលទៅស៊ែរចែករំលែកបន្តជាហូរហែរ។

ក្នុងនោះ តារាស្រីម្ចាស់បទវិរៈនារីរូបនេះ ក៏បានដាក់សំណេរប៉ុន្មានឃ្លាតយ៉ាងមានអត្ថន័យបញ្ជាក់ពីភក្ដីស្នេហ៍អមជាមួយវីដេអូបែបនេះថា៖ «ព្រះថោងតោងស្បៃ បុព្វហេតុនៃសេចក្ដីស្នេហាដាប់លើផ្ទាំងសិលាអមតៈ អមដោយសក្ខីភាពនៃប្រពៃណីខ្មែរដ៏ផូរផង់ រយជាតិ»។

ដោយគ្រប់គ្នាបានឃើញបែបនេះថា បានចូលទៅខមិនសរសើរទៅដល់គូនេះថាពិតជាតស៊ូខ្លាំងណាស់ដើម្បីបានផ្ដិតយករូបភាពស្អាតៗ ក្រោមអាកាសធាតុត្រជាក់ខ្លាំង ដោយមានមិត្តរួមអាជីពជាច្រើនបានដាក់រហសនាមថ្មីដល់ អ្នកនាង ទេព បូព្រឹក្ស ថា (កូនក្រមុំភ្នំទឹកកក)។

គួរបញ្ជាក់ផងដែរថា អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith បានត្រៀមចាប់ដៃគ្នាចូលរោងការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោយមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ មានតំណឈាមរួមគ្នាកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស