
TNAOT News
· 02-04
ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជា-ជប៉ុនកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើទំនុកចិត្តរវាងគ្នា
#ប្រទេសកម្ពុជា# #យុទ្ធសាស្ត្រ# #ប្រទេសជប៉ុន# #សង្គម# #ក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2278
កម្ពុជា និង ជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាលរួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារនីតិសម្បទាឡើងវិញ, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងដ៏ស្អិតរមួតនេះ ប្រទេសជប៉ុននិងប្រជាជនជប៉ុនតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។
ក្នុងស្មារតីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឯកឧត្តម Murakami Seiichiro បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួន និងបានបង្ហាញជំហរស្វាគមន៍និងគាំទ្រដល់ដំណើរការអនុវត្តការដ្ឋានកែទម្រង់សំខាន់ៗពាក់ព័ន្ធ ជាពិសេសលើការងារកែទម្រង់ច្បាប់ ការងារតាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2
សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ
ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកជប៉ុនពីរគ្រឿង ធ្លាក់អំឡុងពេលធ្វើហ្វឹកហាត់
ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង
យោបល់ទាំងអស់ (0)