TNAOT News

· 02-04

សិល្បករសិល្បការិនីក្រៅប្រព័ន្ធ ត្រូវបានយកចិត្តទុកដាក់ពីក្រសួងវប្បធម៌ពាក់ព័ន្ធនឹងជីវិតសិល្បៈ

#ក្រសួងវប្បធម៌# #លិខិតសរសើរ# #សង្គម# #សហភាពសហព័ន្ធយុវជនកម្ពុជា# #សិល្បករ# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2882

ឯកឧត្ដម ទិត ថាវរិទ្ធ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសំណេះសំណាលជាមួយសិល្បករ-សិល្បការិនី ក្រៅប្រព័ន្ធប្រមាណជា ១០០នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងចែករំលែកនូវស្ថានភាពនានាពាក់ព័ន្ធទៅនឹងការងារសិល្បៈនាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្ដម ទិត ថាវរិទ្ធ ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះសិល្បករ សិល្បការិនីក្រៅប្រព័ន្ធ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកស្ទួយសិល្បៈទស្សនីយភាពតាមរយៈការចូលរួមព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗ ដែលក្រសួងបានរៀបចំ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនសិល្បករសិល្បការិនីទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួនចូលរួមជាមួយនឹងក្រសួងវប្បធម៌លើកិច្ចការវប្បធម៌ជាច្រើននាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្តល់កិត្តិយសប្រគល់នូវលិខិតសរសើរលើកទឹកចិត្តដល់សិល្បករ សិល្បការិនី ក្រៅប្រព័ន្ធទាំងអស់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស