
TNAOT News
· 02-04
Beyonce បង្កើតកំណត់ត្រាថ្មីក្នុងវិស័យចម្រៀង ក្តោបបានពានអាល់ប៊ុមប្រចាំឆ្នាំលើកដំបូងក្នុងកម្មវិធី Grammy Awards
#NEW NEWS# #Beyonce# #កម្សាន្ត# #តារាអន្តរជាតិ#
2427
Beyonce គឺជាកំពូលតារាចម្រៀងស្រីតែម្នាក់គត់ដែលបានក្លាយជាម្ចាស់ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំដែលជាពានធំជាងគេក្នុងកម្មវិធី Grammy Awards ឆ្នាំ២០២៥ សម្រាប់អាល់ប៊ុម “Cowboy Carter” ថែមទាំងបានក្លាយជាតារាចម្រៀងស្បែកខ្មៅដំបូងក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់ Best Country Album សម្រាប់អាល់ប៊ុមខាងលើនេះដូចគ្នា។
ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុង Los Angeles កាលពីពេលថ្មីៗនេះ Beyonce ត្រូវបានសមាជិកនៃនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងទីក្រុង Los Angeles ឡើងប្រកាសពានរង្វាន់នៅលើឆាកជូននាង ដែលអាចនាងក្តោបយកពានរង្វាន់ធំៗជាច្រើននៅឆ្នាំនេះ និងធ្វើឱ្យនាងក្លាយជាសិល្បករដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកម្មវិធី Grammy ក្នុងចំណោមពានរង្វាន់ចំនួន ៣៥។ ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទី២ ប៉ុណ្ណោះដែលតារាវ័យ ៣៤ឆ្នាំរូបនេះបានទទួលពានរង្វាន់ធំ ដោយលើកទីមួយកាលពីឆ្នាំ ២០១០ នាងបានទទួលពាន Song of the Year សម្រាប់បទ “Single Ladies (Put a Ring on It)”។
បើក្រឡេកមើលជ័យលាភីលេចធ្លោផ្សេងទៀតក្នុងកម្មវិធី Grammy ឆ្នាំនេះមានដូចជាតារារ៉េប Kendrick Lamar ដែលបានឈ្នះពានរង្វាន់ចំនួន ៥ ពានរង្វាន់រួមទាំងពាន Record of The Year និង Song Of The Year សម្រាប់បទចម្រៀង Diss Track ដ៏ល្បីមានចំណងជើងថា “Not Like Us”។
ដោយឡែកសម្រាប់កំពូលតារាចម្រៀង Taylor Swift មិនបានទទួលពានរង្វាន់នោះឡើយ ខណៈដែលនាងមានឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់រហូតដល់ ៦ ពានរង្វាន់ក៏ដោយ។ គួរបញ្ជាក់ដែរថា កម្មវិធី Grammy Awards ឆ្នាំ២០២៥ ក៏មានការរៃអង្គាសថវិកាដើម្បីសម្រាលការលំបាកដោយសារភ្លើងឆេះព្រៃនៅ Los Angeles កាលពីពេលថ្មីៗកន្លងទៅនេះដែរ ដោយនៅពេលចប់កម្មវិធី ពិធីករបានប្រកាសថាទទួលបានការបរិច្ចាគសរុប ៧ លានដុល្លារអាម៉េរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)