
TNAOT News
· 02-04
អនុប្រធានរដ្ឋសភាហុងគ្រី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០៥-០៩ ខែកុម្ភៈ
#NEW NEWS# #រដ្ឋសភា# #សង្គម# #កម្ពុជា# #អនុប្រធានរដ្ឋសភាហុងគ្រី# #ព័ត៌មានសង្គម# #ទស្សនកិច្ច#
2288
តបតាមការ អញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅកម្ពុជារយៈពេល៥ថ្ងៃ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ មានគម្រោង អញ្ជើញជួបសម្តែង ការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងអញ្ជើញមានជំនួបចរចាទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រមទាំងជួបពិភាក្សាការងារជាមួយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាផងដែរ។
ក្រៅពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ហើយនោះ លោកជំទាវ ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ក៏មានគម្រោងធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយ ចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានដូចជា៖ ទស្សនាព្រះបរមរាជវាំង ជិះទូកតាមដងទន្លេមេគង្គ និងអញ្ជើញទៅទស្សនាប្រាសាទបុរាណនានា នៅក្នុងខេត្តសៀមរាប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤
យោបល់ទាំងអស់ (0)