TNAOT News
· 2025-02-04
កាន់តែក្ដៅ! លោកជំទាវ ញ៉ែម មរកត ប្រាប់ឲ្យ Love Riya ត្រៀមខ្លួនព្រោះក្រសួងពាក់ពន្ធ័នឹងអញ្ជើញទៅបង្ហាញខ្លួន
#NEW NEWS# #Love Riya# #កម្សាន្ត# #លោកជំទាវ ញ៉ែម មរកត# #តារាខ្មែរ#
3238

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហោះសារមួយយ៉ាងចាក់ដោតទៅកាន់អ្នកជំនួញអនឡាញដ៏ល្បី Love Riya ក្រោយបានឃើញមួយរយៈពេលចុងក្រោយនេះ នាងតែងតែតាំងខ្លួនជាបារមីនេះកាន់ បារមីនោះកាន់ និងបានតាំងខ្លួនជាមហេសីព្រះបាទជ័យវរម្មន័ទី៧លេងសើច ដើម្បីទាក់ទាញ់ចំណាប់អារម្មណ៍មហាជនរួចលក់ផលិតផល។

ក្នុងនោះ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា៖ «ប្រកបមុខរបរដោយសេរីភាពពេញលេញ រកស៊ីលក់ដូររីកចម្រើនហើយ បែជាយកកិត្តិនាមវិរៈក្សត្រ វិរៈក្សត្រី តួអង្គជាច្រើនទៀតដែលមានស្នាដៃល្បីល្បាញពេញពិភពលោកមកលេងសើចសម្រាប់លក់ផលិតផលទៅវិញ ?? ខ្ញុំគាំទ្រប្រសាសន៍ណែនាំរបស់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ដែលជាចាស់ទុំ ។

ប្រហែល២០ឆ្នាំមកហើយ ខ្ញុំនិងលោកស្រី ផល្លីកា បានស្រាវជ្រាវប្រវត្តិមហេសីទាំង២អង្គរបស់ព្រះបាទជ័យវរម្មន័ទី៧ ចងក្រងជាសៀវភៅ គឺជាស្ត្រីដ៍អស្ចារ្យជួយស្វាមី ការពារជាតិ ទឹកដី លើកស្ទួយវិស័យសេដ្ឋកិច្ច អប់រំ សាសនា ។ល។ មិនមែនជាចរិត និងសកម្មភាពរហេចរហាចដូចអ្នកលក់ផលិតផលខ្លះនោះទេ ហេតុនេះប្អូនៗកុំយកព្រះនាមអតីតមហាវិរក្សត្រ និងតាំងខ្លួនជាតួរអង្គព្រះមហេសីវិរៈបុរសជំនាន់មុនមកតាំងជារូបខ្លួនចាប់ជាតិ ឬដឹងជាតិកំណើតទៀតវាមិនអាចទៅរួចទេ គ្រាន់តែគោរពប្រតិបត្តិគឺមិនខុសឡើយ។ រកស៊ីធម្មតាៗទៅបានសុខ និងមានកិត្តិយសគ្រប់គ្រាន់ហើយ»។

បន្ថែមពីនេះ រំលងបាន១ថ្ងៃ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ក៏បានបង្ហោះសំណេរមួយបន្ថែមទៀតថា៖ «ក្រោយលោកជំទាវ ហ៊ុនស៊ីណាត លោកឡាយ មុននេះខ្ញុំបានយកសៀវភៅស្រាវជ្រាវពីបដិមាដែលឆ្លាក់នៅអង្គរវត្ត និងប្រវត្តិមហេសីទាំងពីររបស់ព្រះបាទជយ័វ័រ្មនទី៧មកមើល។ លោកជំទាវស្រែកប្រដៅមិនខុសទេ រកស៊ីកុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះ បារមីនោះកាន់.. ដើម្បីផលប្រយោជន៍ក្រុមខ្លួនហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិ សាសនា វិរៈបុរស វិរៈស្ត្រីជាដូនតាជំនាន់មុន វាមិនអាចទៅរួចទេ។ប្អូនដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅព្រោះឮថាក្រសួងពាក់ពន្ធ័នឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ»៕ សម្រួលដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
Lancang-Mekong Voices Youth Symphony Dance: Charming Lancang-Mekong
លោក Trump មានគម្រោងទៅទស្សនកិច្ចប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនលោក Maduro
បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?
យោបល់ទាំងអស់ (0)