
TNAOT News
· 02-04
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥
#សម្តេចតេជោ ហ៊ុន សែន# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម# #អ្នកនាង ទេព បូព្រឹក្ស#
4651
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. សម្តេចតេជោ នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។
២. សមិទ្ធិផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតនៅខេត្តកំពត នឹងលេចរួមរាងដើម្បីទទួលទេសចរពេលចូលឆ្នាំថ្មី
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមនឹងអាជ្ញាធរពាក់ព័ន្ធបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះពិនិត្យតម្រាយផ្លូវមាត់ព្រែកកំពតបាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រង្វង់មូលត្រីផ្សោតដើម្បីជួសជុល និងអ៊ុតកៅស៊ូ AC ថ្មីពីលើ ព្រមទាំងជួសជុលកែលម្អសោភ័ណភាពកំណាត់ផ្លូវកាត់ទទឹងផ្លូវមាត់ព្រែកមួយចំនួន ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត កំពុងចាប់ផ្តើមស្ថាបនានៅខាងមុខសាលាខេត្តកំពត។
៣. កាន់តែក្ដៅ! លោកជំទាវ ញ៉ែម មរកត ប្រាប់ឲ្យ Love Riya ត្រៀមខ្លួនព្រោះក្រសួងពាក់ពន្ធ័នឹងអញ្ជើញទៅបង្ហាញខ្លួន
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហោះសារមួយយ៉ាងចាក់ដោតទៅកាន់អ្នកជំនួញអនឡាញដ៏ល្បី Love Riya ដោយលើកឡើងថា៖ «ក្រោយលោកជំទាវ ហ៊ុនស៊ីណាត លោកឡាយ មុននេះខ្ញុំបានយកសៀវភៅស្រាវជ្រាវពីបដិមាដែលឆ្លាក់នៅអង្គរវត្ត និងប្រវត្តិមហេសីទាំងពីររបស់ព្រះបាទជយ័វ័រ្មនទី៧មកមើល។ លោកជំទាវស្រែកប្រដៅមិនខុសទេ រកស៊ីកុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះ បារមីនោះកាន់.. ដើម្បីផលប្រយោជន៍ក្រុមខ្លួនហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិ សាសនា វិរៈបុរស វិរៈស្ត្រីជាដូនតាជំនាន់មុន វាមិនអាចទៅរួចទេ។ប្អូនដែលតាំងខ្លួនជាមហេសីព្រះអង្គត្រៀមខ្លួនទៅព្រោះឮថាក្រសួងពាក់ពន្ធ័នឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗហើយ»។
៤. ស្តាប់ហើយព្រឺក្បាល! ក្រោយពីមរណភាពសាន់ឆាយ គឺធ្លាប់មានគ្រូទាយពីជីវិតអាពាហ៍ពិពាហ៍របស់នាងក្រោយរយៈពេល៣ឆ្នាំ....
គ្រូទាយជនជាតិតៃវ៉ាន់អំពីអាពាហ៍ពិពាហ៍របស់តារាសម្ដែងស្រី Barbie Hsu និងស្វាមី ដែលជាតារាចម្រៀង និងផលិតករតន្ត្រី DJ Koo ។ ខណៈពេលដែលខួបអាពាហ៍ពិពាហ៍៣ឆ្នាំរបស់ពួកគេខិតជិតមកដល់ គ្រប់គ្នានឹកឃើញដល់ការទស្សន៍ទាយដោយគ្រូទាយ Ai Faiyi ដែលធ្លាប់ទស្សន៍ទាយថា "ស្នេហារបស់ Barbie Hsu និង DJ Koo នឹងមានរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ។
៥. លោក Elon Musk កំពុងពិចារណាបិទអង្គការUSAID ចោល
លោក Elon Musk អគ្គនាយកក្រុមហ៊ុន Tesla ក្រុមហ៊ុន SpaceX និង ក្រុមហ៊ុន X និង ជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ( DOGE ) ដែលមានភារកិច្ចកាត់បន្ថយចំនួនមន្ត្រីរាជការ និង កាត់បន្ថយការចំណាយរបស់រដ្ឋនោះ បាននិយាយថា លោកនឹងលុបចោលអង្គការ USAID ដែលកាលពីឆ្នាំ ២០២៤ បានទទួលថវិកាពីរដ្ឋាភិបាលរហូតដល់ទៅ ៧២,០០០លានដុល្លារ បច្ចុប្បន្នអង្គការUSAID បានចូលរួមប្រមាណ៤២% នៃជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងសកម្មភាពមនុស្សធម៌នានា។
៦. Beyonce បង្កើតកំណត់ត្រាថ្មីក្នុងវិស័យចម្រៀង ក្តោបបានពានអាល់ប៊ុមប្រចាំឆ្នាំលើកដំបូងក្នុងកម្មវិធី Grammy Awards
Beyonce គឺជាកំពូលតារាចម្រៀងស្រីតែម្នាក់គត់ដែលបានក្លាយជាម្ចាស់ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំដែលជាពានធំជាងគេក្នុងកម្មវិធី Grammy Awards ឆ្នាំ២០២៥ សម្រាប់អាល់ប៊ុម “Cowboy Carter” ថែមទាំងបានក្លាយជាតារាចម្រៀងស្បែកខ្មៅដំបូងក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះពានរង្វាន់ Best Country Album សម្រាប់អាល់ប៊ុមខាងលើនេះដូចគ្នា។
៧. អនុប្រធានរដ្ឋសភាហុងគ្រី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០៥-០៩ ខែកុម្ភៈ
តបតាមការ អញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅកម្ពុជារយៈពេល៥ថ្ងៃ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។
៨. ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជា-ជប៉ុនកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើទំនុកចិត្តរវាងគ្នា
កម្ពុជា និង ជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។
៩. អ្នកនាង ទេព បូព្រឹក្ស ដឹកដៃស្វាមីទៅថត Pre-wedding ក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតលើភ្នំទឹកកកនៅឯប្រទេសជប៉ុន
អ្នកនាង ទេព បូព្រឹក្ស បានដឹកដៃស្វាមី លោក G-Devith ទៅថត Pre- wedding ក្នុងឈុតសំលៀកបំពាក់បុរាណខែ្មរយ៉ាងស្រស់ស្អាតនៅលើភ្នំទឹកកកនៅឯប្រទេសជប៉ុន ដោយតាមរយៈវីដេអូឃ្លីបរបស់ អ្នកនាង ទេព បូព្រឹក្ស បានបង្ហោះចែកចាយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសបណ្ដាហ្វេនៗរបស់តារាចម្រៀងគូនេះជាច្រើនបានចូលទៅស៊ែរចែករំលែកបន្តជាហូរហែរ។
១០. ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឲ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរនឹងសង្គ្រោះ អភិរក្សក្បាច់គុនដូនតាខ្មែរឲ្យបានគង់វង្ស
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឲ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន
យោបល់ទាំងអស់ (0)