
TNAOT News
· 02-06
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងហុងគ្រី ពង្រឹងវិស័យការទូតសភា ភ្ជាប់ទំនាក់ទំនង ប្រជាជននិងប្រជាជនដើម្បីពលរដ្ឋ និងសន្តិភាព
#ការទូតសភា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋសភាកម្ពុជា#
4087
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លោកជំទាវគឺជាថ្នាក់ដឹកនាំស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥ ។ សម្តេចពិតជាមានមោទនភាពជាទីបំផុតដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។ ដំណើរទស្សកិច្ចនាពេលនេះគឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតល្មួត និងខ្លាំងក្លាឡើង ។ជាមួយគ្នានេះ លោកជំទាវ ម៉ាតា ម៉ាត្រៃ បានចូលរួមអបអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី ដែលមានអតីតនិស្សិតខ្មែរមួយរូបធ្លាប់បានសិក្សានៅប្រទេសហុងគ្រី ក្លាយជាថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានាពេលនេះ។ មិនខុសពីសម្តេចប្រធានរដ្ឋសភានោះទេ លោកជំទាវអនុប្រធានរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងហុងគ្រី ដែលមានតំាងពីយូរណាស់មកហើយ ។
លោកជំទាវអនុប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាហុងគ្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្រៅពីការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ជាការពង្រឹងវិស័យការទូតសភាដើម្បីមនុស្សជាតិលើ ភពផែនដី។ ហុងគ្រីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំជាមួយកម្ពុជា។ នៅក្នុងវិស័យអប់រំ ហុងគ្រីនឹងផ្តល់អាហារូបករណ៍ចំនួន៣០កន្លែងដល់កម្ពុជា ព្រមទំាងបានស្នើសូមសម្តេចប្រធានរដ្ឋសភាជួយលើកទឹកចិត្តដល់យុវជន សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់
យោបល់ទាំងអស់ (0)