
TNAOT News
· 02-06
គួរឲ្យសរសើរ! កុមារា ម៉េង សុង វ័យទើបតែ ៥ឆ្នាំ តែឆ្លាតអាចចេះកាត់វីដេអូ និងបញ្ចូលសម្លេងបាន
#លោកស្រី មាស ច័ន្ទដាលីន# #NEW NEWS# #ម៉េង សុង# #សង្គម# #ព័ត៌មានសង្គម#
3051
កុមារា ម៉េង សុង កូនប្រុសពៅរបស់ លោកស្រី មាស ចាន់ដាលីន ម្ចាស់ប្រេន Lakamo បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ស្ញប់ស្ញែង និងកោតសរសើរគ្រប់គ្នា ដោយនាថ្មីៗនេះ លោកស្រី មាស ចាន់ដាលីន បានបង្ហោះចែកចាយនូវវីដេអូឃ្លីបមួយបង្ហាញពីភាពឆ្លាតវៃរបស់កូនប្រុសខ្លួនក្នុងវ័យទើបតែ ៥ឆ្នាំ តែអាចចេះកាត់វីដេអូ និងបញ្ជូលសម្លេងបានយ៉ាងល្អ មានភាពភាពក្លាហាន និងគួរឲ្យក្នាញ់ ដោយគ្រប់គ្រប់គ្នាបានឃើញហើយទ្រាំមិនសរសើរមិនបានពីសមត្ថភាព និងភាពវ័យឆ្លាតរបស់ក្មេងប្រុសតូចរូបនេះ។
កូនប្រុសពៅ ម្ចាស់ប្រេន Lakamo ដោយគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថាជាក្មេងប្រុសម្នាក់ដែលចេះជួយ និងយល់ពីទុកធុរៈរបស់អ្នកម្ដាយជានិច្ច មិនថាមានការលំបាក ឬរីករាយនោះទេ កុមារា ម៉េង សុង តែងតែនៅក្បែរចាំលើកទឹកចិត្តលួងលោម និងជួយការងារលើមុខជំនួញអនឡាញរបស់អ្នកម្ដាយ ឲ្យកាន់តែមានសន្ទុះនៃការគាំទ្រ ព្រមទាំងទាក់ទាញអ្នកចូលទស្សនាការ Live កាន់តែច្រើន ដោយគ្រប់គ្នាស្រលាញ់ពេញចិត្តក្នាញ់ ពីភាពក្រម៉េចក្រមើម ព្រមទាំងមានវោហាសព្ឌសម្ដីចាក់ទឹកមិនលិច ធ្វើឲ្យអ្នកទស្សនាសើចសប្បាយបំបាត់ទុក្ខកង្វល់ក្រោយបានទស្សនានូវសកម្មភាពរបស់ ម៉េង សុង។
គួរបញ្ជាក់ផងដែរថា ម្ចាស់ប្រេន Lakamo លោកស្រី មាស ចាន់ដាលីន កន្លងមកតែងតែលួចសរសើរ និងមានមោទនភាព មិននឹកស្មានថាកូនប្រុសខ្លួនវ័យទើបតែ ៥ឆ្នាំ តែអាចមានសមត្ថភាពជួយការងារខ្លួន និងជាក្មេងដែលឆ្លាតដូចមនុស្សធំបែបនេះនោះទេ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាថ៍កំបាំង ៤យ៉ាង ដើម្បីក្លាយជានារីដ៏ទាក់ទាញ មានមនុស្សប្រុសចោមរោមស្រលាញ់
គុណសម្បត្តិ៤យ៉ាងរបស់ស្ត្រីដែលបុរសស្រឡាញ់ គោរព និងចង់រៀបការជាមួយបំផុត
ផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតវៃតែងតែប្រុងប្រៀបទុកសម្រាប់ខ្លួនឯង ចៀសវាងមានហានិភ័យកើតឡើង
មនុស្សស្រីឆ្លាត នាងនឹងហ៊ានបោះបង់៣ចំណុចនេះចោល ដើម្បីភាពជោគជ័យក្នុងជីវិត
យោបល់ទាំងអស់ (0)