TNAOT News

· 02-06

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត វិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ

#អារ៉ាប៊ីសាអូឌីត# #ផលិតផលហាឡាល់# #NEW NEWS# #រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម# #សង្គម# #ព័ត៌មានសង្គម#

2823

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority)។ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងចូលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល បានលើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត ឲ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ។ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់។ 

គួរឲ្យដឹងដែរថា នៅក្នុងប្រទេសកម្ពុជា ប្រជាជនក្នុងស្រុកប្រមាណ ២ ភាគរយកាន់សាសនាឥស្លាម ដែលនាំឲ្យមានតម្រូវការអាហារហាឡាល និងផលិតផលហាឡាលផ្សេងទៀត៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស