TNAOT News

· 02-06

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #បច្ចេកវិទ្យាឌីជីថល# #សង្គម# #ព័ត៌មានសង្គម#

3568

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បានក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងសេវាតាមអនឡាញនានា បានលឿន រហ័ស។សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។សម្តេចធិបតីក៏បានលើកឡើងដែលថា ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថល ជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ហើយនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស