TNAOT News

· 02-11

ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី ធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក

#ធនាគារជាតិ# #ខេត្តរតនគិរី# #ប្រាក់រៀល# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ក្រុងបានលុង#

2711

ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី ធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅក្រុងបានលុង យុទ្ធនាការនេះត្រូវបានរៀបចំធ្វើឡើង នៅរមណីយដ្ឋាន បឹងកន្សែង ក្បែររូបសំណាកសត្វអកបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ពុធ ដានី អភិបាលរងក្រុងបានលុង និងលោក ញ៉ែត នុត នាយកធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី។ យុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នាពេលនេះ គឺប្តូរជាលុយតាមរយៈបាគង ឬKHQRគ្រប់ធនាគារ ដែលជាសមាជិកបាគងភ្លាមៗ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ៣៖០០នាទី រសៀល។ សាធារណជន ដែលមានក្រដាសប្រាក់រៀលចាស់ទក់ រហែក អាចអញ្ជើញទៅប្តូរដោយមិនគិតកម្រៃសេវា នៅទីតាំង ក្រុងបានលុង ខេត្តរតនគិរី។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបំផុសស្មារតី ឲ្យប្រជាពលរដ្ឋ ចេះស្រឡាញ់ប្រាក់រៀល និងអំពាវនាវប្រជាពលរដ្ឋ ដែលមានក្រដាសប្រាក់ចាស់រហែក ទក់ យ៉ាងណាក៏ដោយ សូមយកមកដូរក្រដាសប្រាក់ថ្មីដោយមិនកាត់ទឹកឡើយ ឬអាចដូរបាននៅគ្រប់ទីកន្លែងធនាគារ ឬគ្រប់មីក្រូហិរញ្ញវត្ថុទាំងអស់ដែលនៅជិតៗផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស