
TNAOT News
· 02-11
មន្ត្រីក្រសួងមហាផ្ទៃបំភ្លឺចំពោះសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ»
#សង្គម# #សំបុត្រយន្តហោះ# #DEVELOPING NEWS# #ភាសាចិន# #ព័ត៌មានសង្គម# #ជនជាតិម៉ាឡេស៊ី# #រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ#
2920
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។
ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» ឯកឧត្តម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពីសាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់បណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មានធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា?
ឯកឧត្តមបានបន្ថែមថា បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះ បុរសជនជាតិម៉ាឡេស៊ីនេះ មិនបានផ្តល់ព័ត៌មានដែលថាខ្លួនត្រូវបានបង្ខំបរិភោគសាច់កណ្តុរទេ? ប្រសិនបើមានកើតករណីនេះមែន ស្នើសុំបុរសជនជាតិម៉ាឡេស៊ីរូបនេះចូលរួមសហការជាមួយសមត្ថកិច្ច និងផ្តល់ភស្តុតាងបន្ថែមដើម្បីសមត្ថកិច្ចមានមូលដ្ឋានបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀត ជៀសវាងការប្រឌិតព័ត៌មាន និងបង្កើតឱ្យមានការភាន់ច្រឡំ។
ទោះបីជាបុរសរូបនេះមិនសហការជាមួយសមត្ថកិច្ចកម្ពុជាយ៉ាងណា បើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ សមត្ថកិច្ចពាក់ព័ន្ធ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីលាងជម្រះព័ត៌មានមិនពិតនេះ និងស្វែងរកភស្តុតាងគ្រប់គ្រាន់ ។ ប្រសិនបើជាពិត សមត្ថកិច្ចកម្ពុជានឹងស្រាវជ្រាវបង្ក្រាបជនល្មើសឱ្យខាងតែបាន។
គួរបញ្ជាក់ផងដែរថា យោងតាមសារព័ត៌មានភាសាចិនChina Press ជនរងគ្រោះឈ្មោះJimmy អាយុ៣១ឆ្នាំ កាលពីខែកក្កដាឆ្នាំមុនបានស្គាល់មិត្តភ័ក្តិម្នាក់ ដោយមិត្តភ័ក្តិនោះសន្យាជាមួយគាត់ថាជួយរកការងារគាត់ធ្វើនៅកម្ពុជា និងជួយទិញសំបុត្រយន្តហោះអោយគាត់មកកម្ពុជា។ លោកJimmy បានយល់ព្រម តែចុងក្រោយគាត់ត្រូវបានគេបោកបញ្ឆោតឱ្យទៅកន្លែងបោកប្រាស់តាមអនឡាញ។ បន្ទាប់ពីចូលទៅក្នុងកន្លែងធ្វើការងារបោកប្រាស់ លោក Jimmy ត្រូវបានគេតម្រូវឱ្យសម្រេចផែនការការងារបោកបញ្ចោតអ្នកដ៏ទៃអោយបានយ៉ាងតិចអោយ ៦០ ០០០រីងហ្គីត (ប្រហែល១៣ ៥០០ដុល្លារ) ក្នុងមួយខែ ពេលសម្រេចផែនការ ទើបអនុញ្ញាតអោយប្រើទូរស័ព្ទដៃ។ ប៉ុន្តែគាត់មិនចង់ក្លាយជាសមាជិកនៃក្រុមឆបោកទេ ដូច្នេះគាត់ត្រូវបានគេវាយដំ និងបង្អត់អាហារ ហើយថែមទាំងបង្ខំឱ្យបរិភោគសាច់ជ្រូក និងសាច់កណ្តុរទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក
កូនដែលកើតនៅម៉ោង៣ទៀបភ្លឺនេះ មានវាសនាល្អ អនាគតមានទ្រព្យសម្បត្តិស្តុកស្តម្ភ
ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក
អាការៈអ្វីខ្លះ ដែលជាមូល ហេតុបង្កឲ្យ ឆ្អល់ពោះ
យោបល់ទាំងអស់ (0)