TNAOT News

· 02-11

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកសិដ្ឋានចិញ្ចឹមជ្រូក និង មាន់ នៅភូមិត្រពាំងវែង ទទួលបានសំណង

#កសិដ្ឋានចិញ្ចឹមជ្រូក# #សង្គម# #កសិដ្ឋាន# #ប្រជាពលរដ្ឋ# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

2575

ជាមួយនឹងការចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ហេង គីមឡុង​ ក្រុមការងារបច្ចេកទេសបានណែនាំអំពីវិធីសាស្ត្រ និងបច្ចេកទេស នៃការបំបាត់ក្លិនស្អុយ និងរៀបចំការទឹកលាមកឱ្យបានត្រឹមត្រូវ​ ដោយបញ្ចៀសការហូរចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ​ ក្រុមការងារក៏បានជួបសំណះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារក្លិនស្អុយ និងការហៀហូរទឹកលាមកចូលទៅក្នុងស្រែរបស់ពួកគាត់ ដោយបានធ្វើកិច្ចព្រមព្រៀងរវាងម្ចាស់កសិដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ហើយម្ចាស់កសិដ្ឋានក៏បានយល់ព្រមសងសំណងជាថវិកាមួយចំនួនអំពីការខូចខាតដំណាំស្រូវរបស់ប្រជាកសិករផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស