
TNAOT News
· 02-12
កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២៨
#ប្រទេសកម្ពុជា# #ចុះហត្ថលេខា# #NEW NEWS# #សង្គម# #ប្រទេសហ្វីលីពីន# #អនុស្សរណៈ# #ព័ត៌មានសង្គម#
3889
កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២៨ ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន នាឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។ អនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ ២០២៥-២៨ ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការនិងអ្នកជំនាញទេសចរណ៍អាស៊ាន, ការពង្រឹងការតភ្ជាប់, ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា, ការអភិវឌ្ឍធនធានមនុស្ស និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនថែមទៀត។
ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីបន្ថែមរវាងកម្ពុជា-ហ្វីលីពីន (សៀមរាប-សេប៊ូ) ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ដើម្បីជម្រុញវិស័យទេសចរណ៍ទាំងតំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍មាត់សមុទ្រផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)