
TNAOT News
· 02-12
ស្តូបលោកតាឌីនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ បញ្ចប់ការជួសជុលជាស្ថាពរ
#ខេត្តព្រះវិហារ# #សង្គម# #ស្តូបលោកតាឌី# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3552
ស្តូបលោកតាឌីដែលស្ថិតនៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងខេត្តព្រះវិហា បានជួសជុលរួចរាល់ជាស្ថាពរ និងដាក់ជូនសាធារណជនប្រើប្រាស់ចាប់ពេលនេះតទៅ។
អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ការងារថែទាំ និងជួសជុលស្តូបលោកតាឌី នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារបានប្រើរយៈពេលមួយខែដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈដោយក្រុមការងារនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ។ ក្រុមការងារបានជួសជុល និងកែលម្អស្តូបលោកតាឌីនៅផ្នែកមួយចំនួនដែលមានភាពពុកផុយ ស្លកពណ៌ថ្នាំ និងជ្រាបទឹកតាមដំបូល ក្នុងនោះបានរុះរើដំបូលក្បឿង ដើម្បីសម្អាតឡើងវិញ និងលាបថ្នាំការពារជម្រាបទឹកនៅពិដានបេតុង។ រុះរើដៃរណែងដែលច្រេះ និងផ្លាស់ប្តូរថ្មី ក្រាលស័ង្កសីលាតនៅផ្នែកខាងក្រោមដំបូលក្បឿងស្រកាលិញក្នុងន័យបង្កើនការបង្ការទឹកស្រក់ ឬជ្រាបពីដំបូល។ ពង្រឹងគ្រឹះនិងរៀបឥដ្ឋកន្សែងព័ន្ធជុំវិញដើម្បីការពារការហូរច្រោះដីគ្រឹះ លាបថ្នាំពណ៌ថ្មីនៅផ្នែកពិដាន និងនៅខឿនក្បាច់ខាងក្រោមទាំងអស់ឡើងវិញ។
ចាប់ពីថ្ងៃទី១១ ខែកុម្ភៈតទៅស្តូបលោកតាឌីដែលស្ថិតនៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលគោរពបូជា និងទស្សនាដោយសេរី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
អត្ថន័យនៃពណ៌ទាំង ១០ នៅក្នុងក្បួនហុងស៊ុយ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល
យោបល់ទាំងអស់ (0)