
TNAOT News
· 03-09
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត# #ព័ត៌មានសង្គម#
4442
១. ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងពិសេស អស្ចារ្យ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រុងសៀមរាប។
២. ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថាក្នុងឆ្នាំ២០២៥នេះ គ្រាប់ស្វាយចន្ទីមានតម្លៃល្អ និងអាចផ្ដល់ប្រាក់ចំណេញសមរម្យដល់កសិករ
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលព័ត៌មានជុំវិញការលើកឡើងពីគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃ ដោយឯកឧត្តមបានបញ្ជាក់ថាតម្លៃគ្រាប់ស្វាយចន្ទីឆៅ សម្រាប់ខែមីនា ឆ្នាំ២០២៥ មានតម្លៃល្អជាងកាលពីឆ្នាំមុននិងស្ថិតនៅក្នុងកម្រិតមួយដែលអាចផ្ដល់ប្រាក់ចំណេញសមរម្យដល់បងប្អូនកសិករ។
៣. ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ នៃស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងរួចរាល់ហើយ
ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ខណៈស្ពាននេះ នឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនាឆ្នាំ២០២៥។
៤. កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ដែលលោតចេញពីរថយន្តនៅលើផ្លូវក្រវាត់ក្រុងទី៣
តាមរយៈគណនីបណ្តាញសង្គមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែមិនានេះបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមិនាកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោមកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ក្នុងចំណោមជនសង្ស័យ៣ នាក់ទៀតជាជនជាតិខ្មែរ ក្នុងករណីចាប់បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដែលមានជនរងគ្រោះជាជនជាតិចិនឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
៥. សម្បទានិក ប្រមាណ៣០គ្រួសារក្នុងស្រុកបល្ល័ង កំពុងមមាញឹកនឹងមុខរបរដាំបន្លែ ដើម្បីបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ
ក្រៅពីប្រកបមុខរបរធ្វើស្រែចំការ សម្បទានិករស់នៅឃុំដូង ស្រុកបល្ល័ង ប្រមាណជាង ៣០គ្រួសារ កំពុងមមាញឹកនឹងមុខរបរដាំបន្លែដើម្បីបំពេញតម្រូវការក្នុងគ្រួសារ និងសហគមន៍ ហើយក៏អាចកាត់បន្ថយការនាំចូលពីក្រៅប្រទេសផងដែរ។
៦. ចំណុចស្ពានអាកាសសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នឹងត្រូវបិទចរាចរណ៍បណ្តោះអាសន្ន
រដ្ឋបាលខេត្តកណ្តាល ជូនដំណឹង ស្ដីពីការបិទចរាចរណ៍ នៅចំណុចស្ពានអាកាសសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១០ ទី១៥ ទី២០ ទី២២ ទី២៧ ទី២៩ ខែមីនា ឆ្នាំ២០២៥។
៧. វឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែន របស់កងវិស្វកម្ម ក្នុងភូមិសាស្រ្ត ស្រុកអណ្តូងមាស
គណៈប្រតិភូខេត្តរតនគិរី ចុះសួរសុខទុក្ខពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនទិសរតនគិរី ក្នុងភូមិសាស្រ្ត ស្រុកអណ្តូងមាស ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។
៨. ពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីប្រុងពលី បើកការដ្ឋានសាងសង់សំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ខណៈពិធីនេះបានធ្វើឡើងនៅទីតាំងនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។
៩. កម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនបានជិត ១០គីឡូក្រាម
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី៦ និង ៧ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាចំនួន ៣នាក់ ហើយរឹបអូសបានគ្រឿងញៀនជិត ១០គីឡូក្រាម។
១០. ឯកឧត្តម ផន រឹម បញ្ជាក់ពីគម្រោងរថភ្លើងក្រោមដី កំពុងស្ថិតក្នុងដំណាក់កាលសិក្សាប្រមូលធាតុចូលផ្សេងៗ
គម្រោងរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ពេលនេះកំពុងស្ថិតក្នុងដំណាក់កាលបឋម ដើម្បីសិក្សាប្រមូលទិន្នន័យ និងធាតុចូលផ្សេងៗពីគ្រប់ភាគីពាក់ព័ន្ធ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅលើបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ
យោបល់ទាំងអស់ (0)