
TNAOT News
· 03-13
ឯកឧត្តម ស សុខា៖ ដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រញាប់ដកខ្លួនជាបន្ទាន់ បើមិនចង់ប្រឈមជាមួយផ្លូវច្បាប់
#គ្រឿងញៀន# #អភិសន្តិបណ្ឌិត ស សុខា# #NEW NEWS# #សង្គម# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
3150
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាស់តឿនដល់មន្ត្រីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ខណៈពាក្យស្លោក ឆ្លុះកញ្ចក់ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបកនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ត្រង់ៗថា «បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្ននេះឡើយ»។
យ៉ាងណាមិញ លោកបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងណែនាំមិនឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃមានការជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀននោះទេ ព្រមទាំងបានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។
គួរបញ្ជាក់ផងដែរថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ«សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា
Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក
គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ
យោបល់ទាំងអស់ (0)