TNAOT News

· 03-13

អធិការដ្ឋាននគរបាលស្រុកបាណន់ ច្រានចោលទាំងស្រុងលើកការបង្ហោះថានគរបាលបើកដៃឲ្យគេលេងល្បែងភ្នាល់ជល់មាន់

#ល្បែងជល់មាន់# #NEW NEWS# #ស្រុកបាកាន# #សង្គម# #ព័ត៌មានសង្គម#

2604

អធិការដ្ឋាននគរបាលស្រុកបាណន់ សេចក្តីបំភ្លឺព័ត៌មានមាន ជុំវិញគណនី Facebook ឈ្មោះស៊ម អ្នកលេងចិត្តជា ស៊មអ្នកលេងចិត្តជា ដែលបានបង្ហោះវីដេអូនិយាយថានគរបាលអោយគេលេងល្បែងភ្នាល់មាន់ជល់ចាប់ដើម្បីយកម៉ូតូ និងលួសយកលុយ នៅស្រុកបាណន់ ។ 

អធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបដិសេធចោលទាំងស្រុង ចំពោះពាក្យសំដីដែលនិយាយប្រាសចាកនូវការពិត គ្មានមូលដ្ឋានត្រឹមត្រូវ បង្កឱ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម។

គួរំលឹកថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ៥០នាទី កម្លាំងនគរបាលស្រុកបាណន់ បានចុះបង្ក្រាបល្បែងស៊ីសង(ជល់មាន់)នៅចំណុចទួលធ្នង់ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងនាំខ្លួនបានមនុស្សចំនួន ០៦នាក់ រួមនិងវត្ថុតាងមួយចំនួន ផង និងបានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់រួចរាល់ហើយ ពុំមែនដូចអ្វីដែលម្ចាស់គណនី ហ្វេសប៊ុកខាងលើលើកឡើងនោះឡើយ ។ 

នៅពេលនេះ អធិការដ្ឋាននគរបាលស្រុកបាណន់ ស្នើឱ្យម្ចាស់គណនីខាងលើ កែតម្រូវឡើងវិញជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបង្កឱ្យមានការភាន់ច្រឡំពីមហាជនទូទៅ ហើយសមត្ថកិច្ចកំពុងស្វែងរកម្ចាស់គណនីខាងលើដើម្បីធ្វើការសាកសួរនិងបំភ្លឺចំពោះការចោទប្រកាន់នេះ ដូច្នេះសូមសាធារណជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស